វៀតណាម-ឡាវ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងនាយទាហាននយោបាយ

19:19 | 17/12/2022

នាថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូសាលាទ្រឹស្តីនយោបាយ នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី Khamphay Saphangneua ប្រធាននយោបាយរបស់សាលា។

កសាង​ព្រំដែន​វៀតណាម​-​ឡាវ​ប្រកបដោយ​មិត្តភាព និង​ភាតរភាព កសាង​ព្រំដែន​វៀតណាម​-​ឡាវ​ប្រកបដោយ​មិត្តភាព និង​ភាតរភាព
សេកុង (ឡាវ) ជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តក្វាងង៉ៃ (វៀតណាម) លើគ្រប់វិស័យ សេកុង (ឡាវ) ជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តក្វាងង៉ៃ (វៀតណាម) លើគ្រប់វិស័យ

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាលាទ្រឹស្តីនយោបាយនៃកងទ័ពប្រជាជនឡាវ បានធ្វើឡើងបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ ដែលជាសកម្មភាពជាក់ស្តែង បញ្ជាក់ពីការយល់ដឹងរួមរបស់រដ្ឋមន្ត្រីទាំងពីរ ក៏ដូចជារួមចំណែកធ្វើឲ្យស៊ីជម្រៅនូវ “ឆ្នាំមិត្តភាព និងសាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ ២០២២”។

វៀតណាម-ឡាវ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងនាយទាហាននយោបាយ
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet និងលោកឧត្ដមសេនីយ៍ត្រី Khamphay Saphangneua ក្នុងជំនួប

លោកឧត្តមសេនីយ៍ទោ Trinh Van Quyet សង្កត់ធ្ងន់ថា នាពេលកន្លងមក សាលាទ្រឹស្តីនយោបាយបាននិងកំពុងបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលសម្រាប់កម្មាភិបាល និងនាយទាហាននយោបាយរបស់កងទ័ពប្រជាជនឡាវ តាមរយៈនោះ ក្លាយជានិមិត្តរូបនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវនិយាយរួម កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរនិយាយដោយពិសេស។ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានសង្កត់ធ្ងន់ថា ភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវទ្រឹស្តី ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល។

វៀតណាម-ឡាវ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងនាយទាហាននយោបាយ
ទិដ្ឋភាពនៃជំនួប

លោកឧត្ដមសេនីយ៍ត្រី Khamphay Saphangneua បានអះអាងថា ការបណ្តុះបណ្តាលកម្មាភិបាល និងនាយទាហាននយោបាយនៃកងទ័ពប្រជាជនឡាវ តែងតែមានការរួមដំណើរ និងទទួលបានជំនួយពីកងទ័ពប្រជាជនវៀតណាម។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម នឹងបន្តយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នមានសមត្ថកិច្ច និងវិទ្យាស្ថាន ទទួល និងបណ្តុះបណ្តាលកម្មាភិបាល នាយទាហាននយោបាយ នៃកងទ័ពប្រជាជនឡាវ នាពេលខាងមុខ។

* នារសៀលថ្ងៃដដែល គណៈប្រតិភូសាលាទ្រឹស្តីនយោបាយនៃកងទ័ពប្រជាជនឡាវ បានបំពេញទស្សនកិច្ចការងារនៅបណ្ឌិតសភានយោបាយ (ក្រសួងការពារប្រទេសវៀតណាម)។ ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Tien Dung ប្រធាននយោបាយនៃបណ្ឌិតសភានយោបាយ បានយល់ព្រមតាមសំណើរបស់លោកឧត្ដមសេនីយ៍ត្រី Khamphay Saphangneua។ បណ្ឌិតសភានយោបាយត្រៀមខ្លួនជាស្រេចដើម្បីជួយដល់សាលាទ្រឹស្តីនយោបាយរបស់ប្រជាជនឡាវ កសាងកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស។ល៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ