រដូវផ្កាឈូករ័ត្នព្រៃ Da Lat

07:07 | 31/10/2022 ឌីណា

យុគសម័យ - នៅពេលដែលភ្លៀងនៅទីក្រុង Da Lat ធ្លាក់បន្តិចម្តងៗ ផ្កាឈូករ័ត្នព្រៃបានរីកពេញទីក្រុង។ នៅតាមផ្លូវទៅកាន់ទីក្រុង Da Lat មានផ្កាឈូករ័ត្នព្រៃរាប់ពាន់ដើមរីកដុះដាលយ៉ាងស្រស់ស្អាត ដែលគួរឲ្យចាប់ចិត្ត។ អ្នកខ្លះនិយាយថា ផ្កាឈូករ័ត្នព្រៃគឺជាផ្ការបស់ពន្លឺព្រះអាទិត្យ ដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដែលគ្មានកោះត្រើយ។

ការធ្វើដំណើរទេសចរណ៍ទីក្រុង Da Lat ក្នុងប៉ុន្មានខែចុងឆ្នាំ ការធ្វើដំណើរទេសចរណ៍ទីក្រុង Da Lat ក្នុងប៉ុន្មានខែចុងឆ្នាំ
ចំណុចថ្មីជាច្រើនរបស់ Festival ផ្កា Da Lat ឆ្នាំ ២០២២ ចំណុចថ្មីជាច្រើនរបស់ Festival ផ្កា Da Lat ឆ្នាំ ២០២២
រដូវផ្កាឈូករ័ត្នព្រៃ Da Lat
ការស្រឡាញ់ផ្កាឈូតរ័ត្នព្រៃ

នៅពេលដែលផ្កាឈូករ័ត្នព្រៃរីក ភ្ញៀវទេសចរមកពីគ្រប់ទិសទី បាន​មកទៅទីក្រុង Da Lat ដើម្បីថតរូប រំលឹកឡើង​វិញ និងលង់ខ្លួននៅក្នុងព្រៃពណ៌លឿង។ ដើមផ្កាប្រភេទនេះដុះតាមគុម្ពដែល​ក្លាយទៅជាព្រៃ ដូច្នេះនៅពេល​ផ្ការីកបានបង្កើតជាកំរាលព្រំពណ៌លឿងគួរឲ្យចាប់អារម្មណ៍ ក្នុង​រយៈពេលពីរខែ បន្ទាប់ពីផ្កាស្រពោន។ ពណ៌លឿងនៃផ្កាឈូករ័ត្នព្រៃ ប្រៀបបាននឹងពន្លឺព្រះអាទិត្យដែលផ្តល់ភាពកក់ក្តៅដល់ខ្ពង់រាបដ៏ត្រជាក់។ គយគន់និងថតរូបដ៏ល្អបំផុតនៃផ្កាឈូករ័ត្នព្រៃ នៅពេលព្រឹកព្រលឹម នៅពេលដែលដំណក់ទឹកសន្សើមនៅតែបន្សល់ទុកនៅលើស្លឹកនិងផ្កា ឬនៅពេលរសៀល ពន្លឺនៃព្រះអាទិត្យចាំងនៅលើផ្កាឈូករ័ត្នព្រៃ ដែល​បង្កើតទេសភាពគួរឱ្យទាក់ទាញ។

រដូវផ្កាឈូករ័ត្នព្រៃ Da Lat
ការស្រឡាញ់ផ្កាឈូតរ័ត្នព្រៃ

ដើម្បីរីករាយជាមួយនឹងពណ៌លឿងដ៏គួរឱ្យទាក់ទាញនៃផ្កាឈូករ័ត្នព្រៃ Da Lat អ្នកគួរតែជិះម៉ូតូ ដើម្បីធ្វើដំណើរ​លើខ្សែផ្លូវជាយក្រុងចំនួន ៥ ដែលមានផ្កាឈូករ័ត្នព្រៃច្រើននិង​ស្អាតជាងគេគឺ៖ Da Lat - Cau Đat - Don Duonng; Da Lat - Nui Voi - Đuc Trong; Da Lat - Suoi Vang - Lac Duong; Da Lat - Thac Voi - Lam Ha; Da Lat - Da Sar - Long Lanh។ អាកាសធាតុក្រុង Da Lat រដូវនេះត្រជាក់ណាស់ អ្នកគួរពាក់អាវធំ សម្រោមដៃ បាញ់ថ្នាំប្រឆាំងមូសខាំ បើសិន​ជាអ្នកប្រតិកម្ម​អាលែកហ្ស៊ីនឹង​ផ្កានេះ អ្នក​គួរ​តែ​ទៅព្រៃជាមួយ​មិត្តភ័ក្ត។ ប្រសិនបើអ្នកធ្វើ​ដំណើរដ៏ឆ្ងាយ អ្នកគួរតែត្រលប់ទៅ Da Lat វិញមិនយឺតពេកទេ ពីព្រោអ្នកត្រូវឆ្លងកាត់អ័ព្ទ ហើយការមើលឃើញរបស់អ្នកមានកំណត់។

រដូវផ្កាឈូករ័ត្នព្រៃ Da Lat
​រចនា​ផ្កា​ប្រភេទនេះ​ក្លាយទៅជា​និមិត្តសញ្ញានៃទីក្រុង Da Lat។​

ប្រជាជន Da Lat មានភាពរាក់ទាត់ និងរូម៉ែនទិច។ ដោយ​សារ​គេ​ស្រឡាញ់​ផ្កាឈូករ័ត្ន​ព្រៃ គេ​បាន​រចនា​ផ្កា​ប្រភេទនេះ​នៅ​លើ​និមិត្តសញ្ញា​នៃ​ Festival ​ផ្កា ​អាកាសយានដ្ឋាន Lien Khuong រោងល្ខោន​នៅ​សាល Lam Vien Square ។ រួមជាមួយនឹងផ្កាផ្សេងៗទៀត ផ្កាឈូករ័ត្នព្រៃបានរួមចំណែកដល់ម៉ាកយីហោ “ពិធីបុណ្យផ្កាទីក្រុង Da Lat វៀតណាម”៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ