ផ្សព្វផ្សាយម្ហូបអាហរខ្មែរទៅកាន់ពិភពលោក

09:32 | 13/10/2022

ម្ហូបខ្មែរ ឬ អាហារខ្មែរ មានរសជាតិឆ្ងាញ់ហើយមានដើមកំណើតតាំងពីមុខសម័យអង្គរ។​ ម្ហូបខ្មែរមានអាចចម្អិនតាមរបស់ សម្ល ចៀន អាំង ស៊ុប គុយទាវ និងតាមរបៀប បង្អែមខ្មែរ ។ បង្អែមខ្មែរនិងភេសជ្ជៈរបស់ជនជាតិមានច្រើនប្រភេទដោយផ្សំឡើងដោយប្រើគ្រឿងក្នុងស្រុកទាំងអស់។ អាហារជាចំបងរបស់ជនជាតិខ្មែរគឺបាយ ហើយម្ហូបភាគច្រើនរបស់ខ្មែរធ្វើពីបន្លែនិងសាច់ដោយម្ហូបខ្លះជនជាតិខ្មែរចូលចិត្តដាក់ប្រហុក ឬខ្ទិះដូង។

សិល្បៈចម្រៀងចាប៉ីរបស់ ជនជាតិ ខ្មែរ ណាមបូ សិល្បៈចម្រៀងចាប៉ីរបស់ ជនជាតិ ខ្មែរ ណាមបូ
ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
ផ្សព្វផ្សាយម្ហូបអាហរខ្មែរទៅកាន់ពិភពលោក
រូបថត៖ ក្រសួងទេសចរ

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ ក្រោមប្រធានបទ «ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ និងសម្ភារៈចម្រុះ» លោក​ ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក (PATA) លើកឡើងថា អាហារបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ និងវិស័យទេសចរណ៍។ យ៉ាងណាមិញ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដោយរួមបញ្ចូលទាំងម្ហូបអាហារ គឺដើម្បីផ្សព្វផ្សាយអាហារតាមតំបន់ក្នុងប្រទេសកម្ពុជាដល់ទេសចរអន្តរជាតិ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍។

«ក្នុងពិព័រណ៍ដែលយើងកំពុងធ្វើនេះក្រៅពីទេសចរណ៍ អាហារស្ថិតនៅលំដាប់លេខ២។ យើងចង់ឱ្យខេត្តនីមួយៗមានអត្តសញ្ញាណរបស់ខ្លួន ក្នុងការផ្សព្វផ្សាយដល់ទេសចរជាតិ-អន្តរជាតិ។ ឧទាហរណ៍ទេសចរទៅសៀមរាបគេញ៉ាំអី ទៅមណ្ឌលគិរីញ៉ាំម្ហូបអី។ ពេលដែលបងប្អូននឹកឃើញម្ហូបអីមួយ នឹងនឹកឃើញខេត្តនោះតែម្ដង។ ម្ហូបក្នុងប្រទេសកម្ពុជាមានម្ហូបរាប់ពាន់មុខតែ ម្ហូបដែលពិភពលោកស្គាល់តិចតួចមែនទែន ដូចជាហហ្មុក​ និងឡុកឡាក់សាច់គោជាដើម»។ នេះជាការលើកឡើងរបស់ ធួន ស៊ីណាន។

លោក ធួន ស៊ីណាន បន្តថា ក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ អាជីវករតូចតាច នឹងទទួលបានឱកាសលក់គ្រឿងទេសម្ហូប និងផ្សព្វផ្សាយពីម្ហូបតាមតំបន់របស់ពួកគេ ដល់ភ្ញៀវទេសចរ និងក្រុមហ៊ុនមកពីប្រទេសក្នុងតំបន់អាស៊ាន។ លោក ស៊ីណាន រំពឹងថា ទេសចរប្រមាណ ៤០ម៉ឺននាក់នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ ខណៈក្រុមហ៊ុនចំនួន ៧៥ពីប្រទេសអាស៊ាន និងបណ្ដាប្រទេសផ្សេងទៀតនឹងចូលរួម។

សូមជម្រាបថា ក្រសួងទេសចរណ៍ក៏កំពុងរៀបចំបោះពុម្ពផែនទីម្ហូបអាហារតំបន់ និងសៀវភៅម្ហូបអាហារតំបន់ ដើម្បីប្រែក្លាយម្ហូបតាមតំបន់ទៅជាផលិតផលទេសចរណ៍ថ្មី។ ឯកសារទាំងពីរ នេះក៏ជាជំនួយសម្រាប់ទេសចរ ដែលចង់សិក្សាបន្ថែមពីវប្បធម៌អាហារតាមតំបន់។ លើសពីនេះក្រសួងទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាក្លាយជាទេសចរណ៍ម្ហូបអាហារ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន