គណៈប្រតិភូគណៈកម្មាធិការទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសផ្តល់អំណោយដល់អាណិកជនវៀតណាម ដែលជួបការលំបាកនៅខេត្តកំពង់ឆ្នាំង

08:07 | 23/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២១ ខែកញ្ញា គណៈប្រតិភូគណៈកម្មាធិការទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញ និងសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានផ្ដល់អំណោយជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាកជាង ៣៥០ នាក់ក្នុងខេត្តកំពង់ឆ្នាំង។ អំណោយរួមមាន សាច់ប្រាក់មួយលានដុង សំលៀកបំពាក់ និងមីកញ្ចប់។

ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ
ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកម្ពុជា ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកម្ពុជា
លោក Vo Thanh Chat ផ្ដល់អំណោយជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាក (រូបថត៖ gialainews)
លោក Vo Thanh Chat ផ្ដល់អំណោយជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាក

ក្នុងពិធីនេះ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញ បានឲ្យដឹងថា នេះជាសកម្មភាពជ្រោមជ្រែង “ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) ចូលរួមចំណែកពង្រឹងនិងពង្រីកស្មារតីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ក្នុងដំណើរការអភិវឌ្ឍ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ ចំពោះសហគមន៍ជនវៀតណាមនៅកម្ពុជា។

តំណាងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនដល់ប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញ និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បន្តផ្តល់អំណោយជូនដល់បងប្អូនដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាកចំនួន ១៥០ នាក់នៅខេត្តពោធិ៍សាត់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន