យុគសម័យ - បន្ទាប់ពីបានបញ្ចប់ការបំពេញភារកិច្ចអន្តរជាតិដ៏ថ្លៃថ្លារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កងទ័ពបានវិលត្រឡប់មកមាតុប្រទេសវិញជាមួយនឹងស្នាមរបួសដោយសារគ្រាប់បែក និងគ្រាប់កាំភ្លើង។ ដោយកិច្ចខិតខំប្រឹងប្រែងកសាងជីវិតថ្មីសម្រាប់ខ្លួន និងក្រុមគ្រួសារ រួមទាំងយុទ្ធមិត្តរបស់ខ្លួនទៀតផង។
នាថ្ងៃទី ២៤ កក្កដា កម្មវិធី “ពោរពេញទៅដោយមនោសញ្ចេតនារវាងយុទ្ធមិត្តជារៀងរហូត” ជាលើកដំបូង បានរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជនស្មគ្រចិត្តនៃសមរភូមិ ៤៧៩ នៃរដ្ឋធានី Ha Noi សម្របសម្រួលជាមួយក្រុមហ៊ុន Synol Mutil Media នៅទីក្រុងហាណូយ។ អតីតយុទ្ធជននៃសមរភូមិ ៤៧៩ - កម្ពុជា និងភ្ញៀវកិត្តិយសបានស្តាប់រឿងរ៉ាវរំភើបចិត្តរបស់សមមិត្តដែលធ្លាប់ចូលរួមក្នុងសង្គ្រាមនិងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម កម្ពុជា ក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ។ កិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងជីវិតថ្មីក្នុងស្មារតីនៃ "ជនពិការ ប៉ុន្តែមិនមានពិការភាពទេ"។
មនោសញ្ចេតនារវាងមិត្តរួមជួរកងនៃសមរភូមិលេខ ៤៧៩ កម្ពុជា
![]() |
| លោក Nguyen Van Quynh - នាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិតយន្តកម្ម និងសេវាកម្ម ថ្ងៃទី ២៧ ខែកក្កដា (ទីបីពីឆ្វេង) បានផ្លាស់ប្តូរនៅកម្មវិធី (រូបថត៖ Thanh Luan)។ |
អតីតយុទ្ធជន លោក Nguyen Van Quynh ត្រឡប់មកវិញពីសមរភូមិលេខ ៤៧៩ កម្ពុជា ជាមួយនឹងជើងសិប្បនិម្មិត ហើយ ៦១ % នៃសុខភាពរបស់គាត់បានបាត់បង់ជារៀងរហូត នៅពេលគាត់មានអាយុជាង ២០ ឆ្នាំ។ លោក Quynh មានអារម្មណ៍ថា គាត់នៅតែសំណាងជាងយុទ្ធមិត្តដែលពលីនៅសមរភូមិ។ ដោយគិតថា គាត់ត្រូវតែធ្វើអ្វីមួយជាមួយនឹងសុខភាពដែលនៅសេសសល់របស់គាត់ ដើម្បីសម្រាលបន្ទុកគ្រួសារ និងសង្គម គាត់ក៏តាំងចិត្តធ្វើសេដ្ឋកិច្ច។
ដោយចាប់ផ្តើមជាមួយនឹងការលំបាកជាច្រើន ប៉ុន្តែគាត់មានឆន្ទៈឈានមុខគេរបស់កងទ័ពម្នាក់ លោក Nguyen Van Quynh និងមិត្តរួមជួរកងរបស់គាត់បានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកំរិតយន្តកម្ម និងសេវាកម្ម ថ្ងៃទី ២៧ ខែកក្កដា។
"ក្រុមហ៊ុនធម្មតាមួយដែលមានកម្មករមានសុខភាពល្អ និងចំណេះដឹង។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនរបស់យើង ចំនួនកម្មករជាយុទ្ធជនពិការ ១០០% ដូច្នេះការលំបាកត្រូវបានបង្កើនកាន់តែច្រើនណាស់។ យើងមានសុខភាពខ្លាំងយ៉ាងដល់កំរិតណា យើងធ្វើការដល់កំរិតនោះ។ ជាបណ្តើរៗ ក្រុមហ៊ុនកាន់តែអភិវឌ្ឍ និងមានទីតាំងយ៉ាងរឹងមាំ នៅក្នុងទីផ្សារ Ha Noi។ ម្យ៉ាងទៀត ក្រុមហ៊ុនបានបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មកររាប់ពាន់នាក់” ការចែករំលែករបស់លោក Nguyen Van Quynh ។
លោកអនុសេនីយ៍ឯក Bui Trung Binh សមាជិកគណៈកម្មាធិការប្រតិបត្តិ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជនស្ម័គ្រចិត្តនៃសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi (រូបថត៖ Thanh Luan)។
សម្រាប់លោកអនុសេនីយ៍ឯក Bui Trung Binh សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជនស្ម័គ្រចិត្តនៃសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិ រយៈពេល ១០ ឆ្នាំ ៣ ខែនៅកម្ពុជា លោកមិនទាន់វិលត្រឡាប់ជីវភាពរស់នៅប្រចាំជាភ្លាមៗ។ ជាពិសេសនៅពេលនោះដែលគាត់បាត់បង់សមត្ថភាពធ្វើការរបស់គាត់ ៦១% ។
ជាមួយនឹងជីវភាពសេដ្ឋកិច្ចដ៏លំបាក និងលំនៅឋានដែលលិចតាំងពីដំបូលចុះមកក្រោម លោក Binh ទទួលបានការលើកទឹកចិត្តពីសមមិត្ត និងមិត្តរួមជួរកងនៃសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi ហើយជួយគាត់សាងសង់ផ្ទះធំទូលាយនិងស្អាត។
“បន្ទាប់ពី ៦៨ ឆ្នាំ ខ្ញុំអាចរស់នៅបានតែផ្ទះ ស្អាតដូចនេះ…” លោកអនុសេនីយ៍ឯក Bui Trung Binh ចែករំលែកក្នុងទឹកភ្នែក ពេលរំលឹកពីអំពើល្អរបស់មិត្តរួមជួរកង។
រលឹកគុណូបការដល់យុទ្ធមិត្តដែលពលីជីវិត
ថ្លែងមតិក្នុងកម្មវិធី លោកវរសេនីយ៍ឯក Le Cuong ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi បានអះអាងថា៖ “ការរៀបចំកម្មវិធីនេះ យើងខ្ញុំសូមគោរពអុជធូប មួយសរសៃ កម្រងផ្កាក្រអូប ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ និងដឹងគុណចំពោះវីរជននិងយុទ្ធជនពលី ដែលបានពលីយ៉ាងអង់អាចក្លាហាន ក្នុងសង្គ្រាមរំដោះជាតិ សង្រ្គាមការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។”
តាងនាមឱ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា មជ្ឈិម លោក Le Tuan Khanh - អនុប្រធានសមាគមបានមានប្រសាសន៍ថា
"ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក្នុងបុព្វហេតុដ៏ថ្លៃថ្លានោះ បានក្លាយទៅជានិមិត្តសញ្ញាគំរូនៃសាមគ្គីភាពអន្តរជាតិសុទ្ធសាធ និងជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ដែលមនុស្សជំនាន់បច្ចុប្បន្នត្រូវការបន្តពង្រឹងនិងអភិវឌ្ឍ "
លោក Le Tuan Khanh អនុប្រធានសមាគមមិត្តភាពមជ្ឈិមវៀតណាម-កម្ពុជាបានសង្កត់ធ្ងន់
“អំពើថ្លៃថ្លារបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជនស្ម័គ្រចិត្តនៃសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរទទួលស្គាល់ និងវាយតម្លៃខ្ពស់។ នោះគឺជាគំរូប្រតិបត្តិការល្អ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការតភ្ជាប់ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីពីជំនាន់មួយទៅជំនាន់មួយ រវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា ដែលចាំបាច់ពង្រឹងនិងអភិវឌ្ឍបន្ថែមទៀត”។
កម្មវិធី“ពោរពេញទៅដោយមនោសញ្ចេតនារវាងយុទ្ធមិត្ត ជារៀងរហូត” លើកដំបូងគឺជាព្រឹត្តិការដ៏សំខាន់មួយក្នុងបណ្តាសកម្មភាពជាបន្តបន្ទាប់របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជននៃសមរភូមិលេខ ៤៧៩ នៅរដ្ឋធានី Ha Noi ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី និង ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម៕
thoidai.com.vn

មតិពីមិត្តអ្នកអាន