ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវអប់រំរវាងប្រទេសវៀតណាម និងប្រទេស MERCOSUR

09:30 | 11/05/2022 ឌីណា

យុគសម័យ - នាពេលថ្មីៗនេះ នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោកឯកអគ្គរដ្ឋទូត Duong Quoc Thanh បានជួបសន្ទនាជាមួយលោកសាស្ត្រាចារ្យ Ignacio Bartesaghi ប្រធាន​ដេប៉ាតេម៉ង់សហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ Catholic Uruguay (UCU) ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវអប់រំរវាងវៀតណាម និងប្រទេស Mercosur ដែលក្នុង​នោះមានប្រទេសអ៊ុយរូហ្គាយជាសមាជិក។

ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិក
កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម- Mercosur កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម- Mercosur
ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវអប់រំរវាងប្រទេសវៀតណាម និងប្រទេស MERCOSUR

លោក ឯកអគ្គរដ្ឋទូត Duong Quoc Thanh និងលោកសាស្ត្រាចារ្យ Ignacio Bartesaghi។

យោងតាមលោកសាស្ត្រាចារ្យ Bartesaghi និងតាមកិច្ចព្រមព្រៀងរវាង UCU និងសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាមដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ ២០២១ មជ្ឈមណ្ឌលស្រាវជ្រាវ Mercosur-ASEAN នឹងត្រូវបានបង្កើតឡើង នៅសាកលវិទ្យាល័យពាណិជ្ជម្មបរទេស ដើម្បីបង្កើនការផ្លាស់ប្តូរស្រាវជ្រាវ បង្រៀនលើប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាឧស្សាហូបនីយកម្ម និងយុទ្ធសាស្ត្រទំនើបភាវូបនីយកម្មសេដ្ឋកិច្ច បញ្ហាដើម្បីជំនះអន្ទាក់ចំណូលមធ្យម ក៏ដូចជាវិធានការជំរុញការនាំចូល និងនាំចេញរវាង MERCOSUR និងអាស៊ានជាទូទៅ និងជាមួយវៀតណាមនិយាយដោយឡែក។

លោកឯកអគ្គរដ្ឋទូត Duong Quoc Thanh បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ ដោយចាត់ទុកថានេះជាជំហានចាំបាច់ដើម្បីរួមចំណែកលើកកំពស់ចំណេះដឹងឯកទេសរវាងវៀតណាម និង MERCOSUR ដើម្បីឆ្លៀតយកសក្តានុពលរបស់សាកលវិទ្យាល័យទាំងពីរឱ្យកាន់តែប្រសើរឡើង៕

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម