Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិក

10:12 | 10/05/2022 ហេង វុធ្ធី

យុគស​ម័យ - នាពេលថ្មីៗនេះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។

វៀតណាម-អាមេរិកឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-អាមេរិកឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក
ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-អាមេរិក
ទិដ្ឋភាពនៃជំនួបនេះ

លោករដ្ឋមន្ត្រី Nguyen Kim Son សង្ឃឹមថា ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមនឹងគាំទ្រដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រការអភិវឌ្ឍន៍ និងលើកកំពស់គុណភាពនៃគ្រឹះស្ថានឧត្តមសិក្សានៅវៀតណាមរវាង USAID (USA) និងក្រសួងអប់រំ និងបណ្តុះបណ្តាលត្រូវបានបញ្ចប់; គាំទ្រការអភិវឌ្ឍន៍សាកលវិទ្យាល័យ Fulbright វៀតណាម; ជួយក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលរួម លើកកំពស់គុណភាពបង្រៀនភាសាអង់គ្លេសនៅវៀតណាម។ បង្កើតក្រុមការងាររវាងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ និងអភិវឌ្ឍសមត្ថភាពជាដើម។

លោកឯកអគ្គរដ្ឋទូត Marc Knapper បានសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវៀតណាម - អាមេរិកនាពេលកន្លងមក ហើយបានអះអាងថា៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំគឺជាជោគជ័យក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាម។

នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីស្តារ និងបង្កើនចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកបន្ថែមទៀត។ ជាពិសេសលើកទឹកចិត្តដល់សិស្ស និងនិស្សិតយសិក្សាកម្មវិធីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ទន្ទឹមនឹងនោះ សំណូមពរជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងដៃគូឯកជននៅសហរដ្ឋអាមេរិកជាដើម៕

ហេង វុធ្ធី

icd.edu.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ