ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៣១ ឧសភា នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (Dong Mo, Son Tay, Ha Noi) នឹងប្រព្រឹត្តទៅសកម្មភាព ក្រោមប្រធានបទ “លោកអ៊ំហូ និងសហគមន៍បណ្តាជនជាតិវៀតណាម”។
![]() |
| រូបថតឧទាហរណ៍ |
សកម្មភាពនេះមានការចូលរួមពីប្រជាជន ១៣ ជនជាតិក្នុងបណ្ដាខេត្ត និងទីក្រុង រួមមាន៖ Thai Nguyen, Ha Noi, Ha Giang, Son La, Hoa Binh, Nghe An, Thua Thien-Hue, Gia Lai, Kon Tum, Dak Lak, Soc Trang។
ចំណុចលេចធ្លោក្នុងចំណោមសកម្មភាពទាំងឡាយនេះគឺព្រឹត្តិការណ៍ "អារម្មណ៍ក្នុងខែឧសភា-នឹកដល់លោកអ៊ំហូ" ដោយមានការនិយាយអំពីគំរូដ៏សាមញ្ញរបស់លោកអ៊ំហូ មេរៀនពីជីវិតធ្វើសកម្មភាពបដិវត្តន៍របស់លោក រួមទាំងកម្មវិធីរបាំប្រជាប្រិយ ការបង្ហាញរូបភាព ឯកសារ និងវត្ថុ អំពីលោកអ៊ំហូជាមួយសហគមន៍បណ្តាជនជាតិភាគតិច។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពទាំងនេះក៏មានកម្មវិធីស្វែងយល់អំពីទំនៀមទម្លាប់សម្រស់វប្បធម៌ក្នុងជីវភាពរស់នៅរបស់ជនជាតិភាគតិចផងដែរ៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន