កាសែត Times of India បានជើសរើសទីក្រុង Nha Trang ជារមណីយដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក

21:20 | 04/05/2022

កាសែត The Times of India ទើបនឹងចុះផ្សាយអត្ថបទ “រមណីយដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក” ដែលក្នុងនោះ នៅប្រទេសវៀតណាម ទីក្រុងជាប់មាត់សមុទ្រ Nha Trang មានកិត្តិយសត្រូវបានឧទ្ទេសនាមដល់​មិត្តអ្នកអាន និងអ្នកទេសចរណ៍នៅក្នុងប្រទេស និងពិភពលោក។

សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang
ទីក្រុង Nha Trang ៖ ចលនាប្រជាជនទាំងមូលការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព ទីក្រុង Nha Trang ៖ ចលនាប្រជាជនទាំងមូលការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព
កាសែត Times of India បានជើសរើសទីក្រុង Nha Trang ជារមណីយដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក
ទីក្រុង Nha Trang គឺជា​រមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរសមុទ្រស្អាតអស្ចារ្យ (រូប​ថត៖ thoidai.com.vn)

យោងតាមកាសែតនេះ គោលដៅរមណីយដ្ឋានកំពូលទាំង ១០ នៅលើពិភពលោករួមមាន Zermatt (ប្រទេសស្វីស) Queensland (នូវែលសេឡង់) ខេត្តសៀមរាប (កម្ពុជា) Rimini (អ៊ីតាលី) Palm Springs (សហរដ្ឋអាមេរិក) Ocean City រដ្ឋ Maryland (សហរដ្ឋអាមេរិក) Nha Trang (វៀតណាម) កោះ Samui (ថៃ) Las Vegas (សហរដ្ឋអាមេរិក) និង Antalya (តួកគី) ។

អ្នកនិពន្ធបានអត្ថាធិប្បាយថា៖ ទីក្រុង Nha Trang គឺជា​រមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរ និងកន្លែងមុជទឹកដ៏គួរឱ្យទាក់ទាញ រួមទាំងសណ្ឋាគារប្រណីតល្បីៗលើពិភពលោក។ នោះហើយជាហេតុផលដែលភ្ញៀវទេសចរត្រូវជ្រើសរើស Nha Trang សម្រាប់វិស្សមកាលរបស់ពួកគេ។

កាសែត Times of India បានជើសរើសទីក្រុង Nha Trang ជារមណីយដ្ឋានល្អបំផុតទាំង ១០ នៅលើពិភពលោក
Nha Trang - ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ២៩ នៅលើពិភពលោក (រូប​ថត៖ thoidai.com.vn)

ដោយគេចាត់ទុកថាជាឋានសួគ៌ទេសចរណ៍សមុទ្រកោះ ទីក្រុង Nha Trang មានភាពល្បីល្បាញដោយសារស្នាដៃធម្មជាតិ សកម្មភាពទេសចរណ៍ចម្រុះ និងម្ហូបសម្បូរបែប។ អាស្រ័យហេតុនេះ Nha Trang មានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរ និងជំរុញមិត្តភ័ក្តិឱ្យមកស្វែងយល់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ