ចូលឆ្នាំ! ភ្ញៀវទេសចរសម្រុកកក់កន្លែងទៅកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ

09:35 | 18/04/2022 ហេង វុធ្ធី

ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាំគ្នាសម្រុកទៅលេងតាមកោះក្នុងខេត្តព្រះសីហនុ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កន្លែងស្នាក់នៅតាមកោះទាំងអស់ក្នុងខេត្តព្រះសីហនុត្រូវបានទេសចរកក់ពេញ សម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ។

ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ២០០០លានដុល្លារ នឹងដំណើរការសាកល្បងនាខែកក្កដា
ចូលឆ្នាំ! ភ្ញៀវទេសចរសម្រុកកក់កន្លែងទៅកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ
ចូលឆ្នាំ! ភ្ញៀវទេសចរសម្រុកកក់ទៅកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ

សន្ទុះភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុនឹងអាចកើនឡើងខ្លាំង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងស្នាក់នៅក្នុងខេត្តត្រូវបានទេសចរកក់ស្ទើរពេញ មុនប្រហែល២សប្តាហ៍ឯណោះ។ ចំណែកការដើរកម្សាន្តតាមកោះ ក៏មានសន្ទុះខ្លាំងណាស់ដែរ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ​ បានប្រាប់ថា ទេសចរនឹងទៅកម្សាន្តនៅខេត្តព្រះសីហនុច្រើនសម្រាប់ពិធីបុណ្យចូលឆ្នាំ ដោយទេសចរមានចំនួនធំនឹងទៅកម្សាន្តតាមកោះ។ លោក ឡុង ឌីម៉ង់ បញ្ជាក់ដូច្នេះ៖ « ផ្ទះសំណាក់ សណ្ឋាគារក្នុងក្រុង ភ្ញៀវកក់ស្ទើរពេញហើយ បើនិយាយតាមកោះវិញភ្ញៀវទេសចរកក់ពេញទាំងអស់ » ។

ខេត្តព្រះសីហនុមាន សក្តានុពលទេសចរខ្លាំង ដូចជាឆ្នេរខ្សាច់ប្រវែងវែង ផ្កាថ្មនៅបាតសមុទ្រ ជាពិសេសសក្តានុពលកោះ។ ខេត្តនេះមានកោះរហូតដល់ ៣២ ដែលទេសចរអាចជិះទូកលេង មុជទឹកមើលផ្កាថ្ម និងស្នាក់នៅលើកោះបែបប្រណីតមួយចំនួន។

ដោយឡែក ក្រៅពីទៅកម្សាន្តតាមកោះ ទេសចរជាតិក៏មានការចាប់អារម្មណ៍ខ្លាំងលើរូបសំណាកព្រះថោងនាងនាគ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ ទេសចរបានចូលទស្សនានឹងថតរូបកម្សាន្តនៅរង្វង់មូលព្រះថោង នាងនាគ។ បើតាមលោក ឡុង ឌីម៉ង់ រូបសំណាកព្រះថោងនាងនាគ ត្រូវបានតំឡើងរួចរាល់ ១០០ភាគរយហើយ ដែលនឹងគ្រោងដាក់សម្ពោធនៅថ្ងៃទី១៦មេសា ត្រូវនឹងថ្ងៃចូលឆ្នាំទីបី​៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត