កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែមីនាព្រះគ្រូចៅអធិការវត្តនានាក្នុងក្រុងស្វាយរៀងគណៈអភិបាលខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងបានរៀបចំធ្វើពិធីបុណ្យផ្ការស្មីសាមគ្គីពុទ្ធា ភិសេកព្រះពុទ្ធរូបនិងឆ្លងសមិទ្ធផលនានាដែលបានកសាងរួចដើម្បីប្រមូលបច្ច័យយកទៅកសាងកែលម្អសោភ័ណភាពបរិស្ថាននៅសាលាបន្តទៀត។
![]() |
| បុណ្យផ្ការស្មីសាមគ្គីនិងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបនិងឆ្លងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សាព្រះសីហនុ |
ពិធីបុណ្យផ្ការស្មីសាមគ្គីនេះបានផ្ដួចផ្ដើមឡើងដោយព្រះគ្រូយុត្ថាវឹក រឹក សាបូ ព្រះរាជាគណៈកិត្តិយស អនុគណក្រុងស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តគយត្របែក សង្កាត់គយត្របែកក្រុងស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តរួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការ លោកឧកញ៉ាលី យូគៀតនិងលោកស្រីក្នុងគោលបំណង សាងសង់ឲ្យបាននូវពុទ្ធរូប រូបសំណាកសម្ដេចព្រះសង្ឃរាជជួនណាតរូបសំណាកព្រះជ័យវរ្ម័នទី ៧ លោកតាភិរម្យអ៊ូហៅង៉ុយដែលសុទ្ធសឹងជាអ្នកប្រាជ្ញខ្មែរជំនាន់មុនដើម្បីទុកឲ្យកូនចៅ សិក្សានុសិស្សជំនាន់ក្រោយៗទៀតបានស្គាល់និងរៀនសូត្រតាម។
ពុទ្ធបរិស័ទ បានចូលរួមចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូន និងបានឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធមាតាបិតា ញាតកាទាំង៧សន្តានដែលបានចែកឋានទៅសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ក៏ដូចជាឧទ្ទិសសមិទ្ធផលដែលកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លានេះតម្កល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ ។ បុណ្យផ្កាប្រាក់រស្មីសាមគ្គីដែលប្រារព្ធឡើងនាពេលនេះ ចំពេលដែលព្រះសង្ឃនៅទូទាំងប្រទេសកំពុងត្រៀមចូលកាន់ព្រះវស្សាក្នុងរយៈពេល៣ខែគឺចាប់ពីថ្ងៃ១រោច ខែ ទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ខាងមុខ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។
បុណ្យផ្កានេះ ប្រមូលថវិកាបានចំនួន៧៨លាន៩០ម៉ឺនរៀល និងប្រាក់ដុល្លារ៤.២៣២ ដុល្លារអាមេរិកក្នុងនោះថវិកាសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិតចំនួន២០លានរៀល ។ ក្នុងឱកាសនោះ លោកកែប ជុតិមា និងលោកជំទាវ ក៏បានប្រគេនបច្ច័យចំនួន១ម៉ឺនដុល្លារអាមេរិកដល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្រាប់ជួយកសាងវត្តនៅខេត្តតាកែវផងដែរ ៕
Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន