សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ, ភាគីទាំងអស់ឯកភាពគ្នា បន្ដទប់ស្កាត់បទល្មើស១០ប្រភេទ

16:00 | 06/03/2022 ហេង វុធ្ធី

សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីគណៈប្រតិភូជាតំណាងកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេស/ស្ថាប័នជាដៃគូពិភាក្សាចំនួន០៩ (ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ហ្សឺលែន តួគឺ រុស្សី Interpol ភ្នាក់ងារឧក្រិដ្ឋកម្មអង់គ្លេស) និងប្រទេស/ស្ថាប័នអ្នកសង្កេតការណ៍ ចំនួន០៤ (បារាំង កាណាដា FBI និងIACP) សរុបប្រមាណ២៥០រូប។

ក្រសួងការបរទេស ប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយសារសំខាន់ កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍អមមួយចំនួនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រសួងការបរទេស ប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយសារសំខាន់ កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍អមមួយចំនួនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
វៀតណាមថ្កោលទោសចំពោះការរំលោភរបស់ចិននៅសមុទ្រខាងកើតនៅក្នុងសន្និសីទអាស៊ាន - ចិន វៀតណាមថ្កោលទោសចំពោះការរំលោភរបស់ចិននៅសមុទ្រខាងកើតនៅក្នុងសន្និសីទអាស៊ាន - ចិន
សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ, ភាគីទាំងអស់ឯកភាពគ្នា បន្ដទប់ស្កាត់បទល្មើស១០ប្រភេទ
សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ, ភាគីទាំងអស់ឯកភាពគ្នា បន្ដទប់ស្កាត់បទល្មើស១០ប្រភេទ

ពិធីបើកសន្និសីទ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង

មហាផ្ទៃ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងសន្ទរកថាបើកអង្គសន្និសីទ និងប្រកាសប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»

បន្ទាប់ពីសេចក្តីរាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ របស់ប្រធានប្រតិភូនគរបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមរួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានជ្រើសរើសតែងតាំងជាប្រធាន ដើម្បីដឹកនាំសន្និសីទអាស៊ានណាប៉ូលលើកទី៤០។

សន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានដំណើរការទៅដោយរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្នុងស្មារតីមិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ អង្គសន្និសីទ បានផ្លាស់ប្តូរនូវសភាពការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក ទាក់ទងនឹងបទល្មើសឆ្លងដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្តោតសំខាន់លើបទល្មើសដែនចំនួន១០ រួមមាន ការជួញដូរគ្រឿងញៀនខុសច្បាប់ សកម្មភាពភេវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសសត្វព្រៃ បទល្មើសផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្មធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើរក្លែងក្លាយ និងបទល្មើសឆ្លងដែន។

អង្គសន្និសីទ ក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកពេលមានគ្រាអាសន្ន ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពកងកម្លាំងនគរបាលក្នុងប្រទេសអាស៊ាន ការបន្តអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ានណាប៉ូល e-ADS 2.0 វិច្ឆ័យនគរបាលអាស៊ាន។ ជាមួយនោះ សន្និសីទក៏បានឯកភាពទទួលយកសំណូមពររបស់ប្រទេសស្ថាប័នចំនួន ០៤ (នគរបាល Bangladesh នាយកដ្ឋានសន្តិសុខសាធារណៈអ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine) ធ្វើជាអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នាលើកិច្ចការមួយចំនួន ទាក់ទងនឹងការរៀបចំពង្រឹងដំណើរការលេខាធិការដ្ឋានអាស៊ានណាប៉ូល។

អង្គសន្និសីទបានបញ្ចប់ដោយការឯកភាព និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលជាផែនទីបង្ហាញផ្លូវដល់កងកម្លាំងនគរបាលប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ចន្លោះពីពេលនេះរហូតដល់សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលបានកំណត់ប្រគល់ជូនក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលរ៉ាប់រ៉ងធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាននៃសន្និសីទនេះ បានលើកឡើងថា សន្និសីទនេះបានបម្រើដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ និងគ្រប់ប្រភេទ ជាពិសេសប្រភេទឧក្រិដ្ឋកម្មថ្មីៗ ក្នុងគោលបំណងរួមចំណែកដោយផ្ទាល់ ដើម្បីធ្វើឲ្យសម្រេចចក្ខុវិស័យរបស់អាស៊ាន ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដែលពិភពលោកកំពុងតែខិតខំរំកិលខ្លួន ចេញពីការគំរាមកំហែងនៃជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា តាមរយៈខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ដែលបានអនុម័ត និងការដាក់ចេញផែនការសកម្មភាពនានា គួបផ្សំជាមួយទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយទស្សនៈសុទិដ្ឋិនិយម រវាងប្រទេសជាសមាជិក និងបណ្ដាតំបន់ផ្សេងៗទៀតនៅលើសកលលោក សង្ឃឹមថា កងកម្លាំងនគរបាលអាស៊ាន នឹងបន្តកសាងស្នាដៃយ៉ាងធំធេង បង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសការបង្កើតនូវបរិយាកាសសុខដុមនីយកម្ម ធ្វើឲ្យអាស៊ានធ្វើដំណើរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សុវត្ថិភាព ក្នុងស្មារតីសាមគ្គីភាព ឯកភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ហេង វុធ្ធី

Freshnews/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន