ការងារសិទ្ធិមនុស្ស៖ ទទួលបានការយល់ដឹងកាន់តែច្រើន ការយល់ដឹងត្រឹមត្រូវ ដើម្បីគាំទ្រវៀតណាម

07:00 | 03/02/2022 ឌីណា

យុគសម័យ - កិច្ចការសំខាន់មួយរបស់ VUFO ដែលគណៈកម្មការអាមេរិកដើរតួនាទីស្នូលដែលគឺការងារសិទ្ធិមនុស្ស។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ជាមួយនឹងសកម្មភាពរួមជាច្រើន សិក្ខាសាលា វគ្គបណ្តុះបណ្តាលជាដើម ដែលដឹកនាំ និងសម្របសម្រួលដោយគណៈកម្មការអាមេរិក​លើប្រធានបទនេះ អ្នកស្រាវជ្រាវជាច្រើន ស្ថាប័ន និងអង្គការមានជំនាញក្នុងស្រុក និងបរទេស បានទទួលព័ត៌មានបន្ថែមដោយស្មោះត្រង់ និងស័ត្យានុម័តអំពីវៀតណាម។ កម្មាភិបាលជាច្រើនក៏ត្រូវបានបំពាក់បន្ថែមនូវ​បំណិន​និង​វិជ្ជាជីវៈនៃការងារនេះផងដែរ។

ការកសាង VUFO ឲ្យក្លាយទៅជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន ការកសាង VUFO ឲ្យក្លាយទៅជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន
ការងារប្រជាពលរដ្ឋនៅក្រៅប្រទេសគឺជាកិច្ចការសំខាន់ក្នុងសកម្មភាពរបស់ VUFO ការងារប្រជាពលរដ្ឋនៅក្រៅប្រទេសគឺជាកិច្ចការសំខាន់ក្នុងសកម្មភាពរបស់ VUFO
ការងារសិទ្ធិមនុស្ស៖ ទទួលបានការយល់ដឹងកាន់តែច្រើន ការយល់ដឹងត្រឹមត្រូវ ដើម្បីគាំទ្រវៀតណាម
ទិដ្ឋភាពរួមនៃសិក្ខាសាលាអន្តរជាតិ“សាសនា និងនីតិរដ្ឋ៖ ឆ្ពោះទៅរកទំនាក់ទំនងសុខដុមរមនា ក្នុងយុគសម័យសាកលភាវូបនីយកម្ម” បាន​រៀបចំ តាមរយៈអនឡាញ។

ចាប់ពីថ្ងៃទី ៧ - ១០ ខែធ្នូ ឆ្នាំ ២០២១ នៅបណ្ឌិតសភានយោបាយជាតិ Ho Chi Minh បាន​រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីសាសនា ក្រោមប្រធានបទ "សាសនាក្នុងសង្គមសហសម័យ" បានរៀបចំឡើងដោយវិទ្យាស្ថានសាសនា និងជំនឿ សម្របសម្រួល ជាមួយសមាគមវៀតណាម - អាមេរិក និងវិទ្យាស្ថានតភ្ជាប់សកល (IGE - សហរដ្ឋអាមេរិក) ដៃគូ ដើម្បីរៀបចំ តាមរយៈអ៊ីនធឺណិត។

មុននោះ នាថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Ha Noi សិក្ខាសាលាអន្តរជាតិ “សាសនា និងនីតិរដ្ឋ៖ ឆ្ពោះទៅរកទំនាក់ទំនងសុខដុមរមនា ក្នុងយុគសម័យសាកលភាវូបនីយកម្ម” បានប្រព្រឹត្តទៅនៅទីក្រុង Ha Noiក្នុងរយៈពេលពីរថ្ងៃ។ សន្និសីទនេះបានរៀបចំឡើងដោយសមាគមវៀតណាម-អាមេរិក និងដេប៉ាតេម៉ង់បច្បាប់នៃ សាកលវិទ្យាល័យជាតិ Ha Noi ដោយមានការសម្របសម្រួលពី IGE និងការចូលរួមនិងការឧបត្ថម្ភពីសាលាច្បាប់ J. Reuben Clark សាកលវិទ្យាល័យ Brigham Young (BYU) សហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាសាសនា (មជ្ឈមណ្ឌលជំនឿ LSE Faith) សកលវិទ្យាល័យសេដ្ឋកិច្ច និងនយោបាយទីក្រុងឡុងដ៍។ សិក្ខាសាលានេះមានការចូលរួមពីគណៈប្រតិភូវៀតណាម និងបរទេសជិត ១៤០នាក់។

ការងារសិទ្ធិមនុស្ស៖ ទទួលបានការយល់ដឹងកាន់តែច្រើន ការយល់ដឹងត្រឹមត្រូវ ដើម្បីគាំទ្រវៀតណាម
សិក្ខាសាលាមួយអំពី​សិទ្ធមុន្សដែល​បាន​រៀបចំ​ តាមរយៈប្រព័ន្ធអ៊ីន​ធើណិត។

យោងតាមលោក Bui Van Nghi ប្រធានគណៈកម្មាការអាមេរិក (VUFO) អគ្គលេខាធិការសមាគមវៀតណាម-អាមេរិក៖ សិក្ខាសាលា សន្និសីទ និងវគ្គបណ្តុះបណ្តាលខាងលើនេះទទួលបានភាពជោគជ័យ និងសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានដាក់ចេញ។ ជាពិសេស សារដែលបានពាំនាំអំពីការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ស្តីពីការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនា ព្រមទាំងទប់ស្កាត់នូវទង្វើឆ្លៀតយកផលប្រយោជន៍ពីសាសនា ដើម្បីអនុវត្តអំពើរំលោភលើច្បាប់ ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យធានាសិទ្ធិមនុស្ស និងសេរីភាពសាសនា។ តាមរយៈសកម្មភាពនេះបានពង្រឹងទំនាក់ទំនងជាមួយដៃគូ ពង្រឹងការងារជួប​ប្រាស្រ័យ​រវាងប្រជាជននិងប្រជាជន ដើម្បីដោះស្រាយកិច្ចការបរទេស ទាញយកប្រយោជន៍ពីតួនាទីរបស់ដៃគូ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិកអំពីបញ្ហាសាសនា និងសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ការស្រាវជ្រាវនិង​ទទួល​យក​ប្រកបដោយជម្រើស​នូវ​យោបល់របស់អ្នកប្រាជ្ញលើបទពិសោធន៍ និងទស្សនៈរបស់ពិភពលោកស្តីពីសាសនា ដើម្បីបន្តធ្វើឲ្យ​សុក្រិតគោលនយោបាយ និងច្បាប់ស្តីពីសាសនា។

មិត្តភ័ក្តិ និងដៃគូអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរជាវិជ្ជមានក្នុងគោលនយោបាយសាសនារបស់វៀតណាមបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី