Trending now

ការងារប្រជាពលរដ្ឋនៅក្រៅប្រទេសគឺជាកិច្ចការសំខាន់ក្នុងសកម្មភាពរបស់ VUFO

17:58 | 30/12/2021 ហេង វុធ្ធី

យុគសម័យ - នោះគឺជាការអះអាងរបស់ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) លោក Nguyen Phuong Nga ក្នុងសន្និសីទផ្សព្វផ្សាយ និងជ្រួតជ្រាបសេចក្តីសន្និដ្ឋានលើកទី ១២ របស់ការិយាល័យនយោបាយស្តីពីការងារវៀតណាមនៅក្រៅប្រទេសក្នុង​ ស្ថានភាពថ្មី បានប្រព្រឹត្តទៅនារសៀលថ្ងៃ ថ្ងៃទី ២៧ ខែធ្នូ។

នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន
លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានចាប់ផ្តើមចលនាត្រាប់តាមចំនួន ៤ លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានចាប់ផ្តើមចលនាត្រាប់តាមចំនួន ៤
ការងារប្រជាពលរដ្ឋនៅក្រៅប្រទេសគឺជាកិច្ចការសំខាន់ក្នុងសកម្មភាពរបស់ VUFO
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ប្រធាន VUFO បានមានប្រសាសន៍ថា “VUFO គឺជាកម្លាំងស្នូលនៃទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ហើយតែងតែចាត់ទុកការងារ ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេសជាកិច្ចការដ៍សំខាន់ក្នុងការងាររបស់ VUFO។ VUFO និងអង្គការសមាជិករបស់ខ្លួនតាំងពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន មានសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីគាំទ្រជនរួមជាតិរបស់យើងនៅក្រៅប្រទេស។ ការបំផុសបំផុលឱ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ VUFO បានទាំងគាំទ្រប្រជាជន និងបានប្រមូលផ្តុំពួកគេដើម្បីជួយដល់ការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជាសាធារណៈនៅក្នុងប្រទេស"។

ការងារប្រជាពលរដ្ឋនៅក្រៅប្រទេសគឺជាកិច្ចការសំខាន់ក្នុងសកម្មភាពរបស់ VUFO
ប្រធាន VUFO លោកស្រី Nguyen Phuong Nga

ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានមានប្រសាសន៍ថា VUFO និងអង្គការសមាជិករបស់ខ្លួនពីថ្នាក់កណ្តាលដល់មូលដ្ឋានមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីគាំទ្រជនរួមជាតិរបស់យើងនៅក្រៅប្រទេស ប្រមូលផ្តុំពួកគេបានវិលត្រឡប់ទៅស្រុកកំណើតវិញ។ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ VUFO បានទាំងគាំទ្រប្រជាជន និងបានប្រមូលផ្តុំពួកគេដើម្បីជួយដល់ការទប់ស្កាត់ការរីករាលដាលនៅក្នុងប្រទេស។

លោកស្រី Nguyen Phuong Nga បានចែករំលែកថា សន្និសិទដើម្បីយល់ឱ្យបានហ្មត់ចត់នូវសេចក្តីសន្និដ្ឋានទី ១២ គឺជាឱកាសសម្រាប់ VUFO ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ព្រមទាំងផ្តល់ទិសដៅសម្រាប់សកម្មភាពនាពេលអនាគតក្នុងការងារ ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេស ។

VUFO នឹងលើកទឹកចិត្តយ៉ាងសកម្ម និងបង្កើនការចូលរួមរបស់ ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេស ក្នុងសកម្មភាពកិច្ចការបរទេសពីមនុស្សទៅមនុស្ស; បន្តការគិត និងវិធីសាស្រ្តប្រតិបត្តិការ ក្រោមពាក្យស្លោក "ភាពបត់បែន ការធ្វើពិពិធកម្ម" សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការមហាជនទាំងថ្នាក់មជ្ឈិម និងមូលដ្ឋាន ដើម្បីអនុវត្តការងារឱ្យបានល្អ យោងតាមសេចក្តីសន្និដ្ឋាន ១២៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា