ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ

14:44 | 24/01/2022 ហេង វុធ្ធី

ប្រទេសលុចសំបួបានផ្តល់ថវិកាចំនួន ១លានអឺរ៉ូ (ប្រមាណ១,១លានដុល្លារអាម៉េរិក) ដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ដើម្បីរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។

វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc
សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ សកម្មភាពអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ថៃ
ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ
ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ

គណៈកម្មការទន្លេមេគង្គ(MRC) នឹងជួយកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការរក្សាឱ្យបាននូវមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ ក្រោមជំនួយជាង១,១លានដុល្លារពីប្រទេសលុចសំបួ។ បើតាមសេចក្តីក្រសួងព័ត៌មានរបស់ MRC កាលពីថ្ងៃទី២០មករា ឆ្នាំ២០២២ ការរួមចំណែករបស់ប្រទេសលុចសំបួនេះ គឺធ្វើឡើងបន្ទាប់ពីរលកថ្មីនៃការផ្តល់មូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC នៅពេលដែលគណៈកម្មការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន២០២១-២០២៥ ក្រោមទិសដៅថ្មីដើម្បីជម្នះការគំរាមកំហែងជាច្រើនដែលអាងទន្លេមេគង្គកំពុងប្រឈម។

លោក Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានលើកឡើងថា ជំនួយថវិកាពីប្រទេសប្រទេសលុចសំបួ គឺបានកើតឡើងចំពេលវេលាដ៏សំខាន់សម្រាប់អាងទន្លេមេគង្គក្រោម ខណៈបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់បានបង្កើនសម្ពាធដ៏រសើបលើប្រព័ន្ធអេកូឡូស៊ីរបស់អាងទន្លេមេគង្គ។ លោកបានបន្តនិយាយដូច្នេះ៖ «បើគ្មានការអន្តរាគន៍ទេ ការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ីរបស់អាងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសេដ្ឋកិច្ច ដែលពឹងផ្អែកលើទន្លេមេគង្គ»

បើតាមនាយកប្រតិបត្តិនៃលេខាធិការដ្ឋានរូបនេះ ក្រោមទិសដៅយុទ្ធសាស្ត្រថ្មី MRC នឹងធានាថាទឹក និងវិស័យពាក់ព័ន្ធនានាត្រូវបានផ្តល់នូវព័ត៌មាន និងឧបករណ៍ដែលត្រូវការ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដ៏ប្រសើរបំផុត និងមាននិរន្តរភាព ខណៈផែនការផលិតថាមពលជាតិថ្មីធ្វើការគិតគូរអំពីប្រភពថាមពលដែលអាចផលិតបានពេញលេញ និងបំពេញគោលបំណងជាច្រើន ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ។

លោក Anoulak Kittikhoun បានអះអាង ថា៖« MRC នឹងស្វែងរកវិធីសម្របសម្រួលចំពោះប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹកនៅទូទាំងអាង ដើម្បីបង្កើនអត្ថប្រយោជន៍និងកម្រិតផលប៉ះពាល់បរិស្ថានអវិជ្ជមានលើចរន្តទឹកទន្លេមេគង្គ និងប្រជាជន»។

ជាមួយគ្នានេះ លោក Sam Schreiner ដែលជាភារធារីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ បានថ្លែង ថា ការប្តេជ្ញាចិត្តរបស់ប្រទេសលុចសំបួ ចំពោះអាងទន្លេមេគង្គគឺនៅតែរឹងមាំ ហើយរដ្ឋាភិបាលរបស់ប្រទេសលុវសំបួ ចង់ឃើញការអភិវឌ្ឍប្រកបដោយវិបុលភាព និងការទទួលខុសត្រូវ នៅក្នុងតំបន់មេគង្គ។ លោក បាននិយាយដូច្នេះ៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងទៅជាមធ្យោបាយមួយ ដើម្បីជួយ MRC និងប្រទេសជាសមាជិកក្នុងការដោះស្រាយហានិភ័យដែលពាក់ព័ន្ធដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរលក្ខណៈលំហូរនៃអាងទន្លេមេគង្គក្រោម»។ នេះ

បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ ជំនួយនេះនឹងគាំទ្រដល់សកម្មភាពជាច្រើនរបស់MRC រួមទាំងការគ្រប់គ្រងអាងទន្លេស្នូល ការប្រមូលទិន្នន័យ និងធ្វើឱ្យប្រសើរឡើងនូវមុខងារត្រួតពិនិត្យ គំរូ និងការវាយតម្លៃ។ លើសពីនេះ ជំនួយនឹងជួយដល់ការធ្វើផែនការ និងការព្យាករណ៍ និងរួមចំណែកដល់ប្រព័ន្ធព្រមាននិងឆ្លើយតបបន្ទាន់របស់ MRC ផងដែរ។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសលុចសំបួបានរួមចំណែកជិត៤លានដុល្លារ ដល់ផែនការយុទ្ធសាស្រ្ត MRC កាលពីឆ្នាំ ២០១៦-២០២០ ហើយបានគាំទ្រដល់គំនិតផ្តួចផ្តើមការផ្លាស់ប្តូរអាកាសធាតុ និងការសម្របខ្លួនរបស់ MRC ក្នុងអំឡុងឆ្នាំ២០១០-២០១៥៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង