កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

09:00 | 30/01/2022 ហេង វុធ្ធី

យុគសម័យ - ខេត្ត Thai Nguyen មានភាពល្បីល្បាញដោយសារតំបន់ទេសចរណ៍បៃតង ទេសចរណ៍ធម្មជាតិ ដែលជាកន្លែងដ៏ល្អសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍។ តោះយើងស្វែងយល់ពីគោលដៅដ៏ស្រស់ស្អាតនៃទឹកដីនេះ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Thai Nguyen មានសកម្មភាព «ផឹកទឹកនឹកដល់ប្រភពទឹក» និងស្នង គុណចំពោះប្រជាជនឃុំ Diem Mac សម្ព័ន្ធអង្គការមិត្តភាពខេត្ត Thai Nguyen មានសកម្មភាព «ផឹកទឹកនឹកដល់ប្រភពទឹក» និងស្នង គុណចំពោះប្រជាជនឃុំ Diem Mac
ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen” ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen”
កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

1. បឹង Nui Coc

នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅ Thai Nguyen កន្លែងនេះមានសេវាកម្មកម្សាន្តជាច្រើន ដំណើរទេសចរណ៍ប្រកបដោយវិជ្ជាជីវៈសម្រាប់ភ្ញៀវទេសចរក្នុងការសម្រាកលំហែកាយប្រកបដោយផាសុខភាព។ លើសពីនេះ សម្រស់ដ៏ស្រស់បំព្រងរបស់កន្លែងនេះ ក៏ធ្វើឲ្យយុវវ័យជាច្រើន រំភើបចិត្តចង់ check-in ផងដែរ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

2. ជ្រោះ«ទឹកភ្លៀងធ្លាក់»

ទឹកជ្រោះនេះត្រូវបានគេស្គាល់ថាជាទឹកភ្លៀងធ្លាក់ Nam Rut ដែលជាទឹកធ្លាក់មួយមានទឹកហូរចេញពីភ្នំថ្មកំបោរទៅកាន់ទន្លេធឿងណង។ ទឹកជ្រោះ​ដែល​ធ្លាក់​នោះ​បង្កើត​ជា​បន្ទះពណ៌​ស​ដូច​ភ្លៀង​ធ្លាក់ ដែល​នាំ​មក​នូវ​សម្រស់​ព្រៃ​ឈើ ភាព​ទាក់ទាញ និង​អាថ៌កំបាំង។ ជាមួយនឹងសម្លេងបន្លឺឡើងពីច្រាំងថ្មចំណោត និងខ្យល់អាកាសបរិសុទ្ធ កន្លែងនេះគឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

3. Dat Dang

នេះ​ជា​គោលដៅ​ទេសចរណ៍​ដែល​មិន​ទាន់​ដែលរុករក​​នៅ​ Thai Nguyen ដូច្នេះ​វា​នៅ​តែ​មាន​សោភ័ណភាព និង​ព្រៃ​ឈើ។ កន្លែងនេះជារឿយៗត្រូវបានជ្រើសរើសដោយយុវជនដែលចូលចិត្តស្វែងយល់ និងជ្រើសរើសរៀបចំកន្លែងពិសាអាហារនៅខាងក្រៅ។ ជ្រោះ​នេះ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​លាយឡំ​ជាមួយ​ធម្មជាតិ​ជាមួយ​នឹង​ខ្យល់​ត្រជាក់​ស្រស់​ស្រាយ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

4. ទួលភ្នំដើមតែ Tan Cuong

វា​ជា​គោលដៅ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ឈុត​រូបថត​គួរ​ឱ្យ​ស្រឡាញ់។ រួមជាមួយនឹងភ្នំតែបៃតងដ៏ធំសម្បើម អ្នកអាចដើរជុំវិញទីនេះជាមួយមិត្តភ័ក្តិ និងគូស្នេហ៍ ដើម្បីរីករាយនឹងខ្យល់អាកាសបរិសុទ្ធ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

5. វត្ត HANG

នេះ​ជា​កន្លែង​ទេសចរណ៍​ខាង​វិញ្ញាណ​ដ៏​ល្បីឈ្មោះ​របស់​ខេត្ត Thai Nguyen ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​ទស្សនា។ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំធំៗចំនួនបី ជាប់នឹងទន្លេ Cau ធម្មជាតិដ៏អស្ចារ្យ ធ្វើឱ្យកន្លែងនេះកាន់តែអស្ចារ្យ និងអាថ៌កំបាំងដូចឋានទេពអប្សរ។ ជារៀងរាល់ឆ្នាំ វត្តរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ តាមច័ន្ទគតិ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

6.តំបន់​អភិរក្ស​ផ្ទះ​ផុតពីដីរបស់ជនជាតិ Thai Hai

តំបន់អភិរក្សនេះគឺជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ដែលអ្នកមិនអាចរំលងបាននៅពេលទៅលេងខេត្ត Thai Nguyen ។ មកដល់កន្លែងនេះ អ្នកនឹងស្វែងយល់ពីវប្បធម៌ភូមិដ៏ពិសេស ជាមួយនឹងមុខរបរប្រពៃណីដូចជា ធ្វើតែ ធ្វើស្រា... លើសពីនេះអ្នកក៏ អាចពិសោធល្បែងប្លែកៗជាច្រើន និងរីករាយជាមួយការច្រៀងចម្រៀងរបស់ជនជាតិ Tay។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

7. បឹង Ghenh Che

បឹង Ghenh Che គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅ Thai Nguyen។ បឹង​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ព្រៃ​ឈើ​បៃតង​បង្កើត​ជា​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​ធម្មជាតិ។ កន្លែងនេះមិនត្រឹមតែសមស្របសម្រាប់យុវវ័យក្នុងការថតរូបស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាក្នុងការសម្រាកកាយផងដែរ។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

8.ទឹកធ្លាក់ Khuon Tat

ខេត្ត​ Thai Nguyen ជា​ខេត្ត​មួយ​ដែល​ល្បីល្បាញ​សម្បូរ​ភ្នំ និង​ព្រៃឈើ ដែល​ទឹកជ្រោះ​ឃួន​តាត ជា​កន្លែង​លេចធ្លោ។ នៅរដូវក្ដៅ អ្នកទេសចរតែងតែទៅលេងកន្លែងនេះ ដើម្បីរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងទឹកត្រជាក់ស្រិប។ ជាពិសេស ល្បាក់ទាំងប្រាំពីរ ធ្វើឱ្យទឹកជ្រោះឃួនតាត កាន់តែអាថ៌កំបាំង និងមានមន្តស្នេហ៍។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

9. បឹង Vai Mieu

បឹងនេះត្រូវបានគេប្រដូចទៅនឹងរូបភាពនៃទេសភាពធម្មជាតិដ៏ស្រស់បំព្រងជាមួយនឹងទឹកដែលមានមន្តស្នេហ៍ ផ្តល់នូវអារម្មណ៍នៃការវង្វេងនៅក្នុងឋានទេពអប្សរ។ ជាពិសេស ពេលជិះទូកកម្សាន្ត អ្នកនឹងមានអារម្មណ៍ថា អាថ៌កំបាំង និងភាពទាក់ទាញនៃកន្លែងនេះ។ ពេល​ចូល​ជ្រៅ​ទៅ​ក្នុង​អ្នក​នឹង​បាន​គយគន់​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ និង​គ្មាន​ការ​ខូច​ខាត។

កន្លែងទេសចរណ៍ល្បីល្បាញចំនួន ១០ នៃ “ទឹកដីតែ” Thai Nguyen

10. សួនសត្វសេះ Ba Van

កន្លែង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​វាល​ស្មៅ​តូច​នៅ Thai Nguyen ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំភើប​ចិត្ត​ជា​ខ្លាំង។ ដោយមានវាលស្មៅដ៏ធំល្វឹងល្វើយ និងសេះរត់ជុំវិញ អ្នកអាចចិញ្ចឹមសេះ ថតរូបជាមួយសេះ និងស្វែងយល់ពីលក្ខណៈនៃពូជសេះនីមួយៗ។ នេះ​ជា​គោលដៅ​ទេសចរណ៍​ថ្មី​គួរ​សម​សម្រាប់​យុវវ័យ៕

1. Hồ Núi Cốc

Đây là một trong những địa điểm du lịch nổi tiếng nhất ở Thái Nguyên. Nơi đây có nhiều dịch vụ vui chơi giải trí, tham quan du lịch chuyên nghiệp để du khách thoải mái tận hưởng kỳ nghỉ của mình. Ngoài ra, vẻ đẹp non nước hữu tình của nơi này cũng khiến nhiều bạn trẻ thích thú check-in.

2. Thác Mưa Rơi

Thác còn có tên khác là thác Nậm Rứt, là thác có dòng nước đổ từ núi đá vôi xuống dòng sông Thượng Nung. Thác nước đổ xuống tạo nên một mảng trắng tựa mưa rơi, vừa mang vẻ đẹp hoang sơ vừa có nét quyến rũ, huyền bí. Cộng thêm âm hưởng vang vọng từ vách đá và không khí trong lành, nơi đây là một địa điểm du lịch tuyệt vời.

3. Đát Đắng

Đây là một địa điểm du lịch chưa được khai phá ở Thái Nguyên nên vẫn còn mang vẻ đẹp nguyên sơ, hoang dã. Nơi đây thường được các bạn trẻ yêu thích khám phá lựa chọn để tổ chức những buổi dã ngoại ngoài trời. Con suối này khiến bạn cảm giác như mình đang hòa quyện vào thiên nhiên với không khí trong lành, mát mẻ.

4. Đồi chè Tân Cương

Là một điểm đến lý tưởng cho những bạn đang muốn cho mình một bộ ảnh xinh xắn. Hòa cùng đồi chè xanh bát ngát, bạn có thể cùng bạn bè, người yêu dạo quanh nơi đây để tận hưởng không khí trong lành. Bên cạnh đó, nét đẹp lao động của người dân là một sự điểm tô đầy màu sắc cho nơi này.

5. Chùa Hang

Đây là điểm du lịch tâm linh nổi tiếng của Thái Nguyên được nhiều du khách ghé thăm. Ngôi chùa nằm giữa ba ngọn núi lớn, ngay cạnh sông Cầu, thiên nhiên hùng vĩ khiến nơi đây càng trở nên hùng vĩ, huyền bí tựa như chốn bồng lai tiên cảnh. Hàng năm, chùa có tổ chức lễ hội Chùa Hang từ ngày 19 đến ngày 21 tháng Giêng âm lịch.

6. Khu bảo tồn nhà sàn dân tộc Thái Hải

Khu bảo tồn nàylà điểm đến thú vị mà bạn không thể bỏ qua khi ghé thăm Thái Nguyên. Đến nơi này, bạn sẽ được khám phá văn hóa bản làng đặc biệt với những nghề truyền thống như làm chè, làm rượu... Ngoài ra, bạn còn có thể trải nghiệm nhiều trò chơi độc đáo và thưởng thức điệu hát Then của dân tộc Tày.

7. Hồ Ghềnh Chè

Hồ Ghềnh Chè là một địa điểm được nhiều du khách yêu thích ở Thái Nguyên. Hồ nước nằm trong lòng những khu rừng xanh mướt tạo thành một bức tranh thiên nhiên non nước hữu tình. Nơi đây không chỉ thích hợp để các bạn trẻ check-in và cho ra đời những bộ ảnh tuyệt đẹp mà còn phù hợp cho mọi người thư giãn tinh thần.

8. Thác Khuôn Tát

Thái Nguyên là tỉnh nổi tiếng với những danh thắng thiên nhiên núi rừng, trong đó thác Khuôn Tát là một địa điểm nổi bật. Vào mùa hè, du khách thường ghé thăm nơi này để tận hưởng không khí trong lành và dòng nước mát lạnh. Đặc biệt, bảy tầng thác độc đáo khiến thác Khuôn Tát trở nên huyền bí, quyến rũ hơn nhiều.

9. Hồ Vai Miếu

Hồ được ví như một bức tranh phong cảnh thiên nhiên tuyệt đẹp với non nước hữu tình, mang đến cảm giác như lạc vào chốn thần tiên. Đặc biệt khi ngồi thuyền tham quan, bạn sẽ cảm nhận được sự huyền bí, quyến rũ của nơi này. Khi đi sâu vào bên trong, bạn sẽ được chiêm ngưỡng cảnh quan rừng núi hùng vĩ, hoang sơ.

10. Trại ngựa Bá Vân

Địa điểm này được gọi là thảo nguyên thu nhỏ ở Thái Nguyên khiến du khách vô cùng hứng thú. Nơi đây có đồng cỏ bát ngát và những chú ngựa chạy tung tăng, bạn có thể cho ngựa ăn, chụp ảnh cùng với các chú ngựa và tìm hiểu về đặc tính của từng giống ngựa khác nhau. Đây là địa điểm du lịch khá mới mẻ dành cho các bạn trẻ.

ហេង វុធ្ធី

dulich.petrotimes.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ