ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩

11:00 | 28/12/2021 ឌីណា

យុគសម័យ - នាថ្ងៃទី២៧ ខែធ្នូ ក្រសួងសុខាភិបាល បានសម្របសម្រួលជាមួយក្រសួងការបរទេស ដើម្បីរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធើណិត ដើម្បីភ្ជាប់ខេត្ត-ក្រុងចំនួន៦៣ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងទិវាអន្តរជាតិសម្រាប់ការបង្ការ និងប្រឆាំងនឹងជំងឺ (ថ្ងៃទី២៧ ខែធ្នូ) ក្រោមប្រធានបទ «ការពង្រឹងនូវការគ្រប់គ្រងក្រុមហានិភ័យ "។

ការធានាអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងអំឡុងពិធីបុណ្យតេត និងពិធីរដូវបុណ្យនិទាឃរដូវឆ្នាំ ២០២២ ការធានាអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងអំឡុងពិធីបុណ្យតេត និងពិធីរដូវបុណ្យនិទាឃរដូវឆ្នាំ ២០២២
វៀតណាមគ្រប់គ្រងសកម្មភាពឆ្លងដែន​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កូវីដ-១៩ វៀតណាមគ្រប់គ្រងសកម្មភាពឆ្លងដែន​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កូវីដ-១៩
ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩
លោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសវៀតណាម ថ្លែងសុន្ទរកថា។ ( រូបថត៖ Minh Quyet/VNA)

ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោក Kidong Park បានសង្កត់ធ្ងន់ថា៖ “វាពិតជាគួរអោយចាប់អារម្មណ៍ណាស់ដែលវៀតណាមអាចទទួលបានវ៉ាក់សាំងជាង ១៦០ លានដូស និងបែងចែកវ៉ាក់សាំងជាង ១៤០ លានដូសដល់ប្រជាជនត្រឹមតែក្នុង​រយៈពេល ខ្លីប៉ុណ្ណោះ "។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son គិតត្រឹមថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំង កូវីដ - ១៩ ជិត ១៤៤ លានដូស ក្នុងចំណោមវ៉ាក់សាំងសរុបជាង ១៦៦ លានដូសដែលត្រូវបានបែងចែក។

អត្រាគ្របដណ្តប់នៃវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៧៩% ហើយអត្រាគ្របដណ្តប់នៃវ៉ាក់សាំងកម្រិតមូលដ្ឋានគ្រប់គ្រាន់គឺ ៦៦% នៃចំនួនប្រជាជនសរុបនៃប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ អត្រានេះបានលើសពីគោលដៅកំណត់ដោយអង្គការសុខភាពពិភពលោកនៅចុងឆ្នាំ ២០២១ ដែល ៤០% នៃចំនួនប្រជាជននៃប្រទេសនីមួយៗ បានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩ ។

ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ Minh Quyet/VNA)

សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ការគ្របដណ្តប់នៃវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៨% ហើយអត្រា​ចាក់​វ៉ាក់សាំងកម្រិតមូលដ្ឋានគ្រប់គ្រាន់គឺ ៨៦% ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ ខេត្ត ក្រុង បានចាប់ផ្តើមចាក់វ៉ាក់សាំងកុមារអាយុពី ១២ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំ។

អនុរដ្ឋមន្ត្រី លោក Nguyen Truong Son បានអំពានាវថា៖ "ប្រជាជនទាំងអស់ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសវៀតណាម គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩។ ការចាក់វ៉ាកសាំងមិនត្រឹមតែជាសិទ្ធិនឹងជាទំនួល​ខុសត្រូវរបស់បុគ្គលម្នាក់ៗ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនួលខុសត្រូវសម្រាប់សហគមន៍ផងដែរ"៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី