វៀតណាមគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់អាស៊ាននៅកម្ពុជា ជាមួយនឹងគម្រោង សកម្មចំនួន១៨៨ និងមានដើមទុនចុះបញ្ជីសរុបចំនួន ២.៨៥ ពាន់លានដុល្លារ។
![]() |
| វៀតណាមជាអ្នកវិនិយោគធំជាងគេនៅកម្ពុជាក្នុងបណ្តាប្រទេសអាស៊ាន |
មន្ត្រីបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គាររវាងប្រធានារដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ វៀតណាមបានវិនិយោគលើគម្រោងថ្មីៗចំនួន៤ នៅកម្ពុជាជាមួយនឹងដើមទុនចុះបញ្ជីជិត៩០ លានដុល្លារអាមេរិក កើនឡើង ៤.៦ ដងធៀបនឹងឆ្នាំមុន។ លោកប្រធានរដ្ឋ Phuc បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃពុធ។
ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៨៤ ភាគរយ ធៀបនឹងឆ្នាំមុនដល់ជាង ៨.៦ ពាន់លានដុល្លារ។
ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមគឺក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរស័ព្ទដែលដំណើរការដោយ Viettel Cambodia។
លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន Viettel Cambodia មានប្រសាសន៍ថា បន្ទាប់ពីបានបង្កើតអស់រយៈពេល ១៥ឆ្នាំមក ក្រុមហ៊ុនមានបុគ្គលិកចំនួន ៣០០០ នាក់រហូតដល់ពេលបច្ចុប្បន្ននេះ។
លោកបន្តថា មិត្តហ្វូនឥឡូវជាក្រុមហ៊ុនទូរស័ព្ទធំជាងគេក្នុងប្រទេសកម្ពុជាដែលមានអតិថិជនចំនួន ៩ លាននាក់ ឬស្មើនឹង ៦០ ភាគរយនៃចំនួនប្រជាជន។ លោកបានបន្ថែមថា វាមានជាងពាក់កណ្តាលនៃទីផ្សារទូរគមនាគមន៍នៅកម្ពុជា។
លោក Cuong បានមានប្រសាសន៍ថា ក្រុមហ៊ុនMetfone មានតម្លៃជាង ១ ពាន់លានដុល្លារ ហើយវាជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលរួមចំណែកច្រើនបំផុតដល់ហិរញ្ញវត្ថុរបស់រដ្ឋកម្ពុជាដែលមានតម្លៃ៨២០ លានដុល្លាររហូតមកដល់បច្ចុប្បន្ន។
Thagrico ដែលជាអង្គភាពកសិកម្មនៃសាជីវកម្ម Truong Hai Auto (Thaco) បានបណ្តាក់ទុនវិនិយោគចំនួន៣៨៨ លានដុល្លារដើម្បីដាំដើមដូងប្រេង ដើមកៅស៊ូ និងកសិដ្ឋានហូបផ្លែ។
យោងតាមលោក Tran Ba Duong ប្រធានក្រុមហ៊ុន Thaco បានមានប្រសាសន៍ថា ការនាំចេញពីកសិដ្ឋានរបស់កម្ពុជានឹងកើនឡើងដល់ ២៥០,០០០ តោននៅឆ្នាំនេះ ជាមួយនឹងតម្លៃ១៥១ លានដុល្លារអាមេរិក និងបង្កើតការងារសម្រាប់កម្មករចំនួន១៥,៩០០នាក់។ លោកបានបន្ថែមថា៖ «យើងរំពឹងថាការនាំចេញចេកនឹងកើនដល់ ១ ពាន់លានដុល្លារ»។
ក្រុមហ៊ុនគ្រោងនឹងវិនិយោគ ១០០ លានដុល្លារនៅឆ្នាំក្រោយលើវិស័យកសិកម្ម និងការបណ្តុះគ្រាប់ពូជ និងត្រូវការទុនប្រមាណ៥០០ លានដុល្លារទៀត។ ក្រុមហ៊ុនវៀតណាមក៏បានស្នើការផ្លាស់ប្តូរដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែងាយស្រួល។
លោក Cuong នៃក្រុមហ៊ុន Viettel បានស្នើឱ្យកម្ពុជាបង្កើតធនធាន 4G បន្ថែមទៀតដើម្បីឱ្យមិត្តហ្វូនអាចពង្រីក និងផ្តល់សេវា 4G និង 5G ។ លោក Duongនៃក្រុមហ៊ុន Thaco បានស្នើសុំឲ្យដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនី៕
Khmertimes

មតិពីមិត្តអ្នកអាន