Trending now

កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន រួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ

17:30 | 06/12/2021

ច្ចព្រមព្រៀងដើរតួនាទីជាឧបករណ៍ស្វែងរកគោលការណ៍ទំនើបអំពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរួមបញ្ចូលគ្នានៅក្នុងតំបន់។

ចិននិងអាស៊ានពង្រឹងនិងពង្រីកទំនាក់ទំនងឲ្យកាន់តែ​ស៊ីជម្រៅថែមទៀត ចិននិងអាស៊ានពង្រឹងនិងពង្រីកទំនាក់ទំនងឲ្យកាន់តែ​ស៊ីជម្រៅថែមទៀត
នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់លើអាទិភាពចំនួន៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់អាស៊ាន នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់លើអាទិភាពចំនួន៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់អាស៊ាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន រួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ។ (រូបថត៖ baoquocte)
កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន រួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ។ (រូបថត៖ baoquocte)

លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិករបស់អាស៊ានបានចូលជាធរមាននៅថ្ងៃទី ២ ខែធ្នូ បន្ទាប់ពីទទួលបានឯកសារផ្ដល់សច្ចាប័នពីប្រទេសឥណ្ឌូនេស៊ី។

ដោយបានចុះហត្ថលេខានាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន បានបង្កើតគោលការណ៍រួម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់អភិវឌ្ឍ និងពង្រឹងសមត្ថភាពអនុវត្តន៍គោលការណ៍ទាំងនោះ។ កិច្ចព្រមព្រៀងដើរតួនាទីជាឧបករណ៍ស្វែងរកគោលការណ៍ទំនើបអំពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរួមបញ្ចូលគ្នានៅក្នុងតំបន់។ ការអនុវត្តកិច្ចព្រមព្រៀងនេះ រួមចំណែកដល់ការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស