Trending now

កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម បាន​តិចតួច ខណៈ​ទីផ្សារ​បញ្ជា​ទិញ​នៅ​ប្រទេស​មួយចំនួន ត្រូវបាន​ប្រកាស​ផ្អាក​ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩

17:20 | 03/04/2020 (ប្រភពព័ត៌មាន៖ cen.com.khmer)

បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម គិត​ត្រឹម ៣​ខែ ដើមឆ្នាំ​២០២០​នេះ ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​ក្រៅប្រទេស មាន​កំណើន​មិន​ដល់ ៣​លាន​តោន ខណៈ​ទីផ្សារ​បញ្ជា​ទិញ នៅ​ប្រទេស​មួយចំនួន ត្រូវបាន​ប្រកាស​ផ្អាក​នាំចូល ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩ ។​

កសិផលកម្ពុជានាំចេញទៅកាន់បរទេស។ (រូបថត៖ cen.com.khmer)

កម្ពុជា បានធ្វើ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ក្រៅប្រទេស រួមមាន ស្រូវ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ សណ្តែកសៀង ផ្លែស្វាយ​កែវ​រមៀត ផ្លែ​ចេក​ស្រស់ ពោត ម្រេច រួម​នឹង​ផលិត​កសិកម្ម បន្ទាប់បន្សំ​មួយចំនួនទៀត​។

​ក្នុងចំណោម​ផលិតផល​កសិកម្ម​ជិត ៣​លាន​តោន ដែល​ត្រូវបាន​នាំចេញ នៅក្នុង​រយៈពេល​ត្រីមាស​ទី​១​នេះ ផលិតផល​អង្ករ​នៅតែមាន​ចំណែក​ធំជាងគេ ដែល​បាន​នាំចេញ​ចំនួន​ជាង ២៣ ម៉ឺន​តោន​។ ពោលគឺ​ក្នុង​ត្រីមាស​ទី​១ នៃ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​អង្ករ​ជា​ផ្លូវការ ប្រមាណ ២៣០ ៩៤៨ តោន ដែលមាន​កំណើន​ជាង ៣៥ ភាគរយ ក្នុងនោះ ទិសដៅ​នាំចេញ​មាន​ទៅកាន់ ប្រទេស​ចិន ៤៤ ភាគរយ ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍​អឺរ៉ុប ជាង ៣០​ភាគរយ ស្មើនឹង ៧០ ០៤០ តោន ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ជាង ១២ ភាគរយ ស្មើនឹង ២៨ ៧៩៩ តោន ហើយ​និង​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត​បាន​នាំចេញ​ជិត ១៤​ភាគរយ ស្មើនឹង ៣០៧៦៤ តោន​។​

​ក្រៅពី​ការនាំចេញ​អង្ករ គ្រាប់ស្វាយចន្ទី​ក៏​នាំចេញ​ច្រើន​ដែរ ដែលមាន​ជាង ១២​ម៉ឺន​តោន​, ផ្លែ​ចេក​ស្រស់ មាន ជាង ៧,៦ ម៉ឺន​តោន​ផ្លែស្វាយ​ជាង ២,៦ ម៉ឺន​តោន ពោត​ជាង ២,៥ ម៉ឺន​តោន និង​មាន​ផលិតផល​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​។​

​គួរ​បញ្ជាក់ថា ការនាំចេញ​ផលិតផល​កសិកម​ក្ម​កម្ពុជា នៅ​ត្រីមាស​ទី​២ ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា អាច​នឹងមាន​ថមថយ ដោយសារ​រដ្ឋាភិបាល បានសម្រេច​ផ្អាក​នាំចេញ​អង្ក​រស (​លើកលែងតែ​អង្ករ​ក្រអូប​) ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល​ខ្លី ខណៈពេល មានការ​រាតត្បាត​នៃ​ជំងឺឆ្លង Covid-19 ដែល​ពិភពលោក​កំពុង​ប្រឈម​។ ការបិទ​នេះ គឺ​ក្នុង​គោលដៅ​រក្សាទុក​ស្បៀង​នៅក្នុង​ស្រុក ស្របពេល​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​នោះ កំពុង​រង​ផលប៉ះពាល់​ដោយ​បញ្ហា Covid-19៕

(ប្រភពព័ត៌មាន៖ cen.com.khmer)

(ប្រភពព័ត៌មាន៖ cen.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី