ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសលើវិស័យជាច្រើន

17:32 | 27/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា (ម៉ោងតំបន់) នៅវិមានប្រធានាធិបតី Lohn Manor ទីក្រុង Bern ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin បានអញ្ជើញធ្វើជា អធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។បន្ទាប់ពីពិធីទទួល ថ្នាក់ដឹកនាំទាំងពីរបានជួប ពិភាក្សាការងារ ដើម្បីពិភាក្សាអំពីវិធានការជាក់ស្ដែងសំដៅជំរុញការអភិវឌ្ឍទំនាក់ ទំនងវៀតណាម-ស្វីសឲ្យសក្តិសមនឹងសក្ដានុពលនិងប្រៀបខ្លាំងនៃប្រទេសទាំងពីរ។

ទំនាក់ទំនងការទូតវៀតណាម - ​ស្វីស ក្នុងរយៈពេល ៥០ ឆ្នាំ៖ ទំនុកចិត្ត និងការប្តេជ្ញាចិត្តសម្រាប់អនាគត ទំនាក់ទំនងការទូតវៀតណាម - ​ស្វីស ក្នុងរយៈពេល ៥០ ឆ្នាំ៖ ទំនុកចិត្ត និងការប្តេជ្ញាចិត្តសម្រាប់អនាគត
ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីឲ្យកាន់តែអភិវឌ្ឍនិងផ្ទេរប្រគល់បច្ចេកវិទ្យានានា ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីឲ្យកាន់តែអភិវឌ្ឍនិងផ្ទេរប្រគល់បច្ចេកវិទ្យានានា
ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin អញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ baoquocte)
ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin អញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ baoquocte)

ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលស្វីស លើកទឹកចិត្តឲ្យសហគ្រាសស្វីសវិនិយោគ ចូលមកវៀតណាម ព្រមទាំងបញ្ជាក់ផងដែរ ថា វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អ បរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេស ប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាម ក្នុងនោះមានស្វីសផង។

ថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ- ១៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង ពីរជំរុញឲ្យសហគ្រាស មូលដ្ឋានស្រាវ ជ្រាវនៃប្រទេសទាំងពីរ សហប្រតិបត្តិការគ្នា ដើម្បីអភិវឌ្ឍ ផលិតនិងចែកចាយវ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ-១៩។ លោកប្រធានរដ្ឋ ក៏បានសម្ដែងបំណងថា រដ្ឋាភិបាលស្វីសបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហ គមន៍ជនវៀតណាមនៅស្វីស ដើម្បីមានការធ្វើសមាហរណកម្មនិងរួមវិភាគទានយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍរបស់ស្វីស ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតីស្វីស លោក Guy Parmelin បានវាយតម្លៃថា វៀតណាមជាដៃគូមួយដែលបានប្រើប្រាស់ដើមទុនជំនួយការអភិវឌ្ឍជាផ្លូវការ (ODA) ប្រកបដោយប្រសិទ្ធភាព ដូច្នេះ រដ្ឋាភិបាលស្វីសបានសម្រេចចិត្តបន្តផ្ដល់ដើមទុន ODA ចំនួនជាង៧៥,៦លានដុល្លាអាមេរិកដល់ វៀតណាម ក្នុងដំណាក់កាល២០២១-២០២៤ ដោយផ្តោតទៅលើវិស័យការពារបរិស្ថាននិងកែទម្រង់សេដ្ឋកិច្ច។

ចំពោះបញ្ហាអន្តរជាតិដែលជាកង្វល់រួម វៀតណាមនឹងគាំទ្រហើយត្រៀមខ្លួន ជាស្រេចធ្វើជាស្ពានតភ្ជាប់ដើម្បីជួយស្វីសបង្កើនទំនាក់ទំនងជាមួយសមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ចំពោះបញ្ហាសមុទ្រខាងកើតវិញ ស្វីសបានសង្កត់ធ្ងន់ លើសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ការគោរពច្បាប់អន្តរជាតិ ការដោះ ស្រាយជម្លោះដោយឈរលើការសន្ទនាប្រកបដោយតម្លាភាព និងការកសាង ជំនឿទុកចិត្តផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤