វៀតណាមពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់

10:16 | 24/11/2021 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី២២ ខែវិច្ឆិកា ក្រសួងការបរទេសវៀតណាមបានសហការជាមួយអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) រៀបចំកិច្ចប្រជុំពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍ កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្រប ច្បាប់ (GCM) តាមទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញផង។

ជំរុញកិច្ចសហប្រតិបត្តិការគួរឱ្យទុកចិត្តរវាងវៀតណាម និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការគួរឱ្យទុកចិត្តរវាងវៀតណាម និងជប៉ុន
មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី មជ្ឈមណ្ឌលត្រូពិចវៀតណាមត្រូវតែបន្តជាអាស័យដ្ឋានគួរជាទីទុកចិត្តសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung ថ្លែងក្នុងកិច្ចប្រជុំ។ (រូបថត៖ TTXVN)
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung ថ្លែងក្នុងកិច្ចប្រជុំ។ (រូបថត៖ TTXVN)

កិច្ចប្រជុំគឺសំដៅពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍ផែនការដាក់ពង្រាយកតិកាសញ្ញា GCM តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល; ពិភាក្សាអំពីដំណោះស្រាយដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការដាក់ពង្រាយកតិកាសញ្ញា GCM ក៏ដូចជាផ្លាស់ប្ដូរមតិអំពី របាយការណ៍ជាតិរបស់វៀតណាមនៅវេទិកាអន្តរជាតិសម្រាប់ពិនិត្យពិច័យបញ្ហាទេសន្តរប្រវេសន៍ (IMRF) ដែលនឹងប្រព្រឹត្តទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅខែឧសភា ឆ្នាំ២០២២។ ថ្លែងមតិបើកកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានបញ្ជាក់ថា បណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានារបស់វៀតណាមបាន សកម្ម ម្ចាស់ការអនុវត្តន៍ ទោះបីជាលក្ខខណ្ឌនិងប្រភពធនធាននៅជួបការលំបាកជា ច្រើនក៏ដោយ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់វៀតណាមក្នុង ការដាក់ពង្រាយកតិកាសញ្ញា GCM។

ចំណែកឯលោកស្រី Park Mi-Hyung ប្រធានស្ថានបេសកកម្មតំណាងរបស់ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានកោតសរសើរការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាមក្នុងដំណើរការកសាង ផ្ដល់សច្ចាប័នលើកតិកាសញ្ញា GCM ការសន្យា ដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការជំរុញទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី