សន្តិសុខសណ្តាប់ធ្នាប់រឹតបន្តឹងឱកាសបុណ្យអុំទូក

10:03 | 21/11/2021 ហេង វុធ្ធី

អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះថា នឹងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងឱកាសបុណ្យអុំទូក ជាពិសេសនៅតាមតំបន់ទេសចរណ៍សំខាន់ៗ រួមទាំងមុខព្រះបរមរាជវាំង និងជុំវិញ។

ស្រុកលីសឺន (Ly Son) រៀបចំពិធីអបអរសាទរការប្រណាំងអុំទូក Tu Linh ស្រុកលីសឺន (Ly Son) រៀបចំពិធីអបអរសាទរការប្រណាំងអុំទូក Tu Linh
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
សន្តិសុខសណ្តាប់ធ្នាប់រឹតបន្តឹងឱកាសបុណ្យអុំទូក
សន្តិសុខសណ្តាប់ធ្នាប់រឹតបន្តឹងឱកាសបុណ្យអុំទូក

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​ថ្លែង​ថា ថ្ងៃ​បុណ្យដំបូង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មាន​ឧបទ្ទវហេតុ​អ្វី​កើតឡើង​នោះ​ទេ។

លោកបានបន្ថែមថា ទោះបីជាមិនមានឧបទ្ទវហេតុ ឬបញ្ហាអ្វីកើតឡើងក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធនឹងបន្តដើរល្បាតក្នុងឱកាសពិធីបុណ្យនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាមួយនឹងភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តជាមួយក្រុមគ្រួសារ ដើម្បីរីករាយនឹងតំបន់ទេសចរណ៍ល្បីៗមួយចំនួន។

ក្នុងឱកាសបុណ្យអុំទូកទាំង៣ថ្ងៃនេះ អគ្គស្នងការនគរបាលជាតិបានដាក់ពង្រាយកម្លាំងឯកសណ្ឋានប្រមាណ១.៦០០នាក់នៅមូលដ្ឋាន ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។

ប៉ូលីសក៏នឹងធានាឱ្យមានលំហូរចរាចរបានរលូននៅគ្រប់ផ្លូវសំខាន់ៗក្នុងរាជធានី ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរពីខេត្តទៅរាជធានី និងពីរាជធានីទៅខេត្ត។

ថ្វីត្បិតតែឆ្នាំនេះមិនមានការប្រណាំងទូកស្របនឹងពិធីបុណ្យអុំទូកក៏ដោយ ក៏នៅមានសកម្មភាពជាច្រើនទៀតដែលត្រូវបានរៀបចំឡើងដើម្បីកម្សាន្តអារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមកលេងកម្សាន្តតាមមាត់ទន្លេ។

យោងតាមរដ្ឋបាលខណ្ឌដូនពេញ ចំនួនអ្នកទៅលេងកម្សាន្តតាមដងទន្លេ និងកន្លែងផ្សេងៗក្នុងតំបន់ក្នុងថ្ងៃដំបូងនៃពិធីបុណ្យនេះមានការកើនឡើងប្រមាណពី ៣០ ទៅ ៤០ ភាគរយ បើធៀបនឹងឆ្នាំមុន៕

ហេង វុធ្ធី

Khmertime/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ