Trending now
សន្តិសុខសណ្តាប់ធ្នាប់រឹតបន្តឹងឱកាសបុណ្យអុំទូក
អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះថា នឹងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងឱកាសបុណ្យអុំទូក ជាពិសេសនៅតាមតំបន់ទេសចរណ៍សំខាន់ៗ រួមទាំងមុខព្រះបរមរាជវាំង និងជុំវិញ។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
យុគសម័យ - ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៩៣ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៥ វៀតណាមព្រមទាំងប៉ារ៉ាហ្គាយកំពុងឈរនៅចំពោះមុខកាលានុវត្តភាពជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យពាណិជ្ជកម្ម ការវិនិយោគព្រមទាំងកសិកម្ម។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីររួមជាមួយនិងបណ្តាការខិតខំប្រឹងប្រែងជម្រុញការតភ្ជាប់សហគ្រាសត្រូវបានរំពឹងថានឹងបង្កើតជាកម្លាំងចលករនាំយកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ
យុគសម័យ - អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរមិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាដំណើរការស្ថាបនាប្រព័ន្ធអេកូឡូស៊ីទាំងមូលរួមមានស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត ប្រភពធនធានមនុស្ស មូលដ្ឋានស្រាវជ្រាវ សាកលវិទ្យាល័យនិងសហគ្រាសដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃ។ ជាមួយនិងវៀតណាម គោលដៅឆ្ពោះទៅរកមិនត្រឹមតែជាការដាក់ឱ្យដំណើរការប្រតិបត្តិការបណ្តាតូភូថាមពលនុយក្លេអ៊ែរដំបូងបង្អស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ពីមួយជំហានទៅមួយជំហាន ព្រមទាំងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិទៀតផង។