អគ្គលេខាបក្ស លោក Nguyen Phu Trong៖

ចាំបាច់ត្រូវបង្កើតស្មារតីថ្មី និងការប្តេជ្ញាចិត្តថ្មីក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម

10:00 | 19/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។

ពិធីបង្ហាញសៀវភៅអំពីអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ពិធីបង្ហាញសៀវភៅអំពីអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី លើកតម្កើងកម្លាំងសហគមន៍ ពង្រឹងកម្លាំងធ្លុងសាមគ្គីជនជាតិទាំងមូលក្នុងសម័យកាលផ្លាស់ប្តូរថ្មី
ទដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)
ទដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំបានស្នើឲ្យគណៈកម្មាធិការ និងអង្គការបក្សគ្រប់ជាន់ថ្នាក់ធ្វើការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ លោកអគ្គលេខាបក្សNguyen Phu Trong បានលើកច្បាស់ថា ត្រូវបង្កើតស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី ក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ ទន្ទឹមនឹងនេះ ប្ដេជ្ញាចិត្តបង្ការ ទប់ស្កាត់ និងដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវអំពើពុករលួយ និងភាពអសកម្ម ជាពិសេសគឺការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខជន។

ក្នុងស្មារតីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យជំរុញខ្លាំងការស៊ើបអង្កេត និងកាត់ទោសសំណុំរឿង ក្រោមដែនសម្ថកិច្ចរបស់គណៈកម្មាធិការ ហើយខិតខំប្រឹងប្រែងបំពេញភារកិច្ចឆ្នាំ ២០២១ តាមផែនការកំណត់របស់គណកម្មាធិការផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន