យុគសម័យ - ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ចប់ដំណើរការបំពេញទស្សនាកិច្ច នៅប្រទេសបារាំង អ្នកយកព័ត៌មាន VNA នៅទីក្រុងប៉ារីសបានជួបសន្ទនាជាមួយលោក Jean-Noël Poirier អ្នកជំនាញផ្តល់យោបល់អំពីការវិនិយោគបរទេសនៅវៀតណាម និងអាស៊ីអាគ្នេយ៍អំពីដំណើរបំពេញទស្សនកិច្ចក៏ដូចជាការរំពឹងទុកនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបារាំង នាពេលខាងមុខ។
![]() |
លោក Jean-Noël Poirier អ្នកជំនាញផ្តល់យោបល់អំពីការវិនិយោគបរទេសនៅវៀតណាម និងអាស៊ីអាគ្នេយ៍ |
លោក Jean-Noël Poirier បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសបារាំង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ទាក់ទាញការចាប់អារម្មណ៍ជាច្រើននៅប្រទេសបារាំង ជាពិសេសពីមជ្ឈដ្ឋានសហគ្រាស។ ដំណើរទស្សនកិច្ចនេះសម្រេចបាននូវគោលបំណងដែលបានដាក់ចេញមុន និងទទួលបានភាពជោគជ័យដ៏អស្ចារ្យ។ ភាគីទាំងពីរមានបំណាងចង់ស្តារកិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិស័យ ក៏ដូចជារវាងសហគ្រាសនានាផងដែរ។
ក្រុមហ៊ុនបារាំងជាច្រើនបានចាប់ផ្តើមពិចារណាពីលទ្ធភាពនៃការវិលត្រឡប់ទៅក្រៅប្រទេសវិញ និងឆ្ពោះទៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម។ ចំពោះអឺរ៉ុប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយជាប្រទេសឧស្សាហកម្មពិតប្រាកដ។ នៅពេលដែលរោងចក្រនៅក្នុងប្រទេសវៀតណាមបានបិទទ្វារ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ នៅរដូវក្តៅកន្លងមកនេះ សារព័ត៌មានអឺរ៉ុបបាននិយាយច្រើនអំពីរឿងនេះ ដោយសារតែការបិទរោងចក្របានបង្កើតបញ្ហាជាច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងការផលិត។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបារាំងបានដឹងថា វៀតណាមនឹងមានអនាគតដ៏ជោគជ័យ ហើយអាចនាំមកជូនពួកគេនូវឱកាសសហប្រតិបត្តិការជាច្រើន។
លោក Jean-Noël Poirier បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមានស្ថិរភាព និងអភិវឌ្ឍន៍ក្នុងរយៈពេល 30 ឆ្នាំកន្លងមក ហើយនឹងបន្តអភិវឌ្ឍន៍ជាច្រើនឆ្នាំទៅមុខទៀត។ លើសពីនេះ ប្រជាជនវៀតណាមជាមនុស្សឧស្សាហ៍ព្យាយាម និងទទួលការអប់រំល្អ។ អាជីវកម្មបារាំងអាចស្វែងរកវិស្វករល្អ នាយកល្អ ដើម្បីដំណើរការក្រុមហ៊ុនដែលមានស្រាប់ក្នុងទ្រង់ទ្រាយធំ។ ស្ថានភាពនៅវៀតណាមកាន់តែមានភាពប្រសើរឡើង ស្ថិរភាពនយោបាយ និងសង្គម។ នេះជាហេតុផលដែលលោក Jean-Noël Poirier ជឿជាក់ថា សហគ្រាសបរទេសនឹងមិនវប្រឈមមុខនឹងហានិភ័យ នៅពេលវិនិយោគនៅវៀតណាម។
យោងតាមលោក Jean-Noël Poirier បញ្ហាប្រឈមមុខធំបំផុតគឺការខុសប្លែកគ្នានៃវប្បធម៌។
ក្រុមហ៊ុនបារាំង និងវៀតណាមត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែច្បាស់ និងបង្ហាញសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ។ ភាពខុសគ្នានៃកាធ្វើអាជីវកម្ម និងទម្លាប់គិតអាចបណ្តាលឱ្យមានការយល់ច្រឡំដោយអចេតនារវាងភាគីទាំងពីរ។ ដូច្នេះហើយ ភាគីទាំងពីរត្រូវព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែច្បាស់ថែមទៀតហើយការជួយក្រុមហ៊ុនបារាំងដោះស្រាយបញ្ហានេះគឺការងាររបស់គាត់ ក្នុងនាមជាអ្នកផ្តល់យោបល់នូវការវិនិយោគនិងមានចំណេះដឹងអំពីតំបន់នោះ។ តាមពិតទៅ មានក្រុមហ៊ុនបារាំងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ លោក Jean-Noël Poirier បានសម្តែងការជឿជាក់ថា នៅពេលអនាគតនឹងមានវិនិយោគិនវៀតណាមកាន់តែច្រើនមកប្រទេសបារាំង ហើយឥឡូវនេះក្រុមហ៊ុនវៀតណាមមួយចំនួនមានបានយ៉ាងខ្លាំងក្នុងការវិនិយោគនៅប្រទេសបារាំង។
លោក Jean-Noël Poirier បានបញ្ជាក់ថា តំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសមហាអំណាចពិភពលោក រួមទាំងប្រទេសបារាំងផងដែរ ព្រោះតំបន់នេះគឺជាតំបន់យុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មអន្តរជាតិខាងសេដ្ឋកិច្ច។ លើសពីនេះ នេះក៏ជាកន្លែងដែលសកម្មភាពពាណិជ្ជកម្មដែនសមុទ្រសកលលោកភាគច្រើនកើតឡើង ដូច្នេះវាចាំបាច់ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅទីនេះ។ លោក Jean-Noël Poirier បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍គឺជាតំបន់ផលិតកម្មឧស្សាហកម្មដ៏សំខាន់បំផុត។ ក្រៅពីវៀតណាម ដែលជាដៃគូសំខាន់ក្នុងតំបន់ ប្រទេសផ្សេងទៀតដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងម៉ាឡេស៊ី ក៏ជាប្រទេសទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើនផងដែរ។ ទាំងអស់នេះគឺជាហេតុផលដែលបារាំងយកចិត្តទុកដាក់លើតំបន់នេះ។
លោក Jean-Noël Poirier បាននិយាយថា ទន្ទឹមនឹងការបង្កើនវត្តមានយោធារបស់ខ្លួន បារាំងក៏យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ផងដែរ។ ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមចំណែកធានាស្ថិរភាពក្នុងតំបន់ គឺជាគោលដៅនៃយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិករបស់បារាំង៕
Bao Tin tuc

មតិពីមិត្តអ្នកអាន