វចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម

10:46 | 15/09/2021

ក្នុងក្របខ័ណ្ឌនៃគម្រោងចងក្រងប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម ក្រោមការទទួលបន្ទុកនៃក្រសួងអប់រំនិងបណ្តុះបណ្តាលនិងចងក្រងដោយសាកលវិទ្យាល័យ ត្រាវិញ (ខេត្ត ត្រាវិញ) នោះ ប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម ដំបូងគេបង្អស់នៅប្រទេសយើងត្រូវបានបោះពុម្ពនិងចែកផ្សាយជាផ្លូវការក្នុងពេលថ្មីៗ កន្លងទៅ។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ
នំបញ្ចុកសាច់គោណាមបូ (Bun Bo Nam Bo)- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម នំបញ្ចុកសាច់គោណាមបូ (Bun Bo Nam Bo)- ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនវៀតណាម
វចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម
សមណនិស្សិត ខ្មែរ កំពុងរកមើលពាក្យក្នុងវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃសាកលវិទ្យាល័យ ត្រាវិញ

បានចាប់ដំណើរការតាំងពីឆ្នាំ ២០១៤ ប្រជុំវចនានុក្រមពីរភាសារួមមានពីរក្បាលគឺវចនានុក្រមពីរភាសា វៀតណាម-ខ្មែរ និង ខ្មែរ-វៀតណាម ដោយ មានមេពាក្យសរុបចំនួន ៨៤.០០០ និងមានទម្រង់ជាកំណែ ឌីជីថលចំនួន ៣ អាចដំឡើងនៅលើកុំព្យូទ័រផ្ទាល់ខ្លួន ទូរស័ព្ទដៃ ថេប្លេត...។

យោងតាមលោកស្រី ថាច់ធីយ៉ឹន សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យ ត្រាវិញ ដើម្បីសម្រេចរួចរាល់ជាស្ថាពរ ប្រជុំវចនានុក្រមនេះ សាលាបានអញ្ជើញក្រុមអ្នកជំនាញ កម្ពុជា មកធ្វើលទ្ធកម្ម ត្រួតពិនិត្យមេពាក្យ កែ សម្រួលខ្លឹមសារ ។ល។ ព្រមទាំងចាត់តាំងសិក្ខាសាលាជាច្រើនដង ច្រើន សារ ក្នុងគោលបំណងដកស្រង់មតិយោបល់និងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពផ្សេងៗ។

វចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម
វចនានុក្រមទម្រង់បោះពុម្ពនៃប្រជុំវចនានុក្រមនេះរួមមានពីរក្បាលគឺពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម មួយក្បាលៗ មានមេពាក្យរហូតទៅដល់ ៤២.០០០ នៃភាសាទាំងពីរ

ជាឧបករណ៍រកមើលពាក្យ ផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព ប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម បានឆ្លើយតបទាន់ពេលវេលានូវតម្រូវការប្រាស្រ័យទាក់ទងក៏ដូចជាសកម្មភាពស្រាវ ជ្រាវឯកទេស ជំនាញផ្សេងៗ ចំពោះភាសា វៀតណាម និង ខ្មែរ សម្រាប់និស្សិត អ្នកសិក្សាស្រាវជ្រាវ។

វចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម
និស្សិតដេប៉ាទឺម៉ងភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ (សាកលវិទ្យាល័យ ត្រាវិញ) ស្វែងយល់ រកមើលពាក្យក្នុងសៀវភៅវចនានុក្រមពីរភាសារ វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃដេប៉ាទឺម៉ង

មិនត្រឹមតែរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍភាសា ខ្មែរ ប៉ុណ្ណោះទេ នេះក៏ជាសក្ខីកម្មបញ្ជាក់ស្ដីអំពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះការ ងារអភិរក្សភាសា អក្សររបស់បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកក៏ដូចជាការងារអភិរក្សអត្តសញ្ញាណវប្បធម៌នៃបងប្អូនជន ជាតិភាគតិចទាំង ឡាយនៅ វៀតណាមនិយាយរួម៕

Bao Anh Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី