HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩

09:38 | 07/09/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៥ ខែកញ្ញា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការរណសិរ្សមាតុភូមិមាតុភូមិ វៀតណាមទីក្រុង Ha Noiនិងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Ha Noi (HAUFO) បានរៀបចំពិធីប្រគល់អំណោយចំនួន ១៥៤កញ្ចប់ ដល់និស្សិតកម្ពុជាដែល​កំពុងសិក្សានៅ សាកលវិទ្យាល័យចំនួន ៩ ក្នុង​ភូមិសាស្ត្រទីក្រុង Ha Noi ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។

អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ
HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩
លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi បានប្រគល់អំណោយដល់និស្សិតកម្ពុជាចំនួន ១៥៤ នាក់ ដែល​កំពុង​សិក្សានៅតាមសាកលវិទ្យាល័យចំនួន ៩ ក្នុងទីក្រុងនេះ។

អំណោយចំនួន ១៥៤ រួមមាន៖ សំភារៈចាំបាច់ សំភារៈពេទ្យនិងសាច់ប្រាក់ចំនួន ៥០ ម៉ឺនដុង។ និស្សិតខ្មែរចំនួន ១៥៤នាក់ដែលគាំទ្រនៅពេលនេះគឺជាអ្នកដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងសិក្សានៅសកលវិទ្យាល័យនានា ​ក្នុងភូមិសាស្ត្រទីក្រុង​ Ha Noi ដូចជា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យសំណង់ស៊ីវិល Ha Noi សាកលវិទ្យាល័យរ៉ែ - ភូគម្ភសាស្ត្រ។

នេះគឺជាបរិមាណអំណោយក្នុងចំណោមអំណោយសរុបចំនួន២៧០កញ្ចប់ដែលឧបត្ថម្ភដោយគណៈកម្មាធិ​ការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi - សម្ព័ន្ធអង្គការមិត្តភាព Ha Noi ដើម្បីគាំទ្រដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅរដ្ឋធានី Ha Noi ដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩ ។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២១ គឺជាពិធីប្រគល់អំណោយចុងក្រោយ។ នាពេលថ្មីៗនេះសម្ព័ន្ធអង្គការមិត្តភាពទីក្រុង​ Ha Noi បានគៀងគរស្ថានទូតនិងអង្គការក្រៅរដ្ឋាភិបាលបរទេសនៅទីក្រុង Ha Noi ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ក្នុងពេលជាមួយគ្នានេះ HAUFO ក៏បានបញ្ជូនលិខិតជាលាយលក្ខណៈអក្សរមួយទៅកាន់ស្រុក ខ័ណ្ឌ ទីរួមស្រុកនិង​បណ្តាសមាគមមិត្តភាពជាសមាជិក ដើម្បីពិនិត្យឡើងវិញនូវជនបរទេសដែលកំពុងរស់នៅសិក្សានិងធ្វើការនៅរដ្ឋធានី Ha Noi ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

បញ្ជីឈ្មោះនិស្សិតកម្ពុជាចំនួន ១៥៤ នាក់បានបង្កើតនិងស្នើ ដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា សហការជាមួយគណៈគ្រប់គ្រងនិស្សិតនៃសាលានានា។

HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩
គណៈអធិការនៃសាកលវិទ្យាល័យរ៉ែនិងភូមិសាស្ត្របានទទួលជួនគណៈប្រតិភូនៃសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុងHa Noi និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ha Noi។

លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi បានមានប្រសាសន៍ថា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi មានបំណងចង់ជួយឧបត្ថម្ភមិត្តភក្តិអន្តរជាតិជាច្រើននៅវៀតណាម ក្នុងអំឡុងពេលជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ -១៩ ។ ទន្ទឹម​នឹង​នេះ បាន​ផ្សព្វផ្សាយដល់មិត្តអន្តរជាតិអំពីរដ្ឋធានី Ha Noi ដែលជាទីក្រុងរួសរាយរាក់ទាក់និងសន្តិភាព។ មិត្តភក្តិអន្ដរជាតិនឹងមានអារម្មណ៍ថា ពួកគេដូចជាប្រជាពលរដ្ឋដទៃទៀតនៃទីក្រុង។

ចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi - សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi បានសម្របសម្រួលប្រគល់អំណោយ ដើម្បីគាំទ្រជនបរទេសជាង ៧០ នាក់ដែលរស់នៅទីក្រុង Ha Noi កំពុងជួបការលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ -១៩ នៅក្នុង​ខណ្ឌ៖ Hoan Kiem Ho Tay និងនិស្សិតបរទេសចំនួន ២៥ នាក់មកពីអង់ហ្គោឡា កម្ពុជា កូរ៉េខាងត្បូង ឡាវ ម៉ូសំប៊ិក អាមេរិក និងជប៉ុនកំពុងសិក្សានៅបណ្ឌិត្យសភាកសិកម្មវៀតណាម។

HAUFO នឹងបន្តពិនិត្យឡើងវិញលើករណីជួបការលំបាក​និង​មានប្រាថ្នាថា នឹងបន្តរៀបចំកម្មវិធីដំណាក់កាលទី ២ ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង