“ កញ្ចប់សុខុមាលភាពរាប់លាន” ដើម្បីគាំទ្រប្រជាជនរហូតដល់ពេលណាដែលការរីករាលដាលនៃជំងឺរាតត្បាតនៅវៀតណាមត្រូវបានគ្រប់គ្រង

06:46 | 31/08/2021 ឌីណា

យុគសម័យ - អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh បានអនុវត្តកម្មវិធី “កញ្ចប់សុខុមាលភាពរាប់លាន” ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រនិងក្រុមមុខសញ្ញាដែលជួបការលំបាក ប្រកបដោយមានប្រសិទ្ធភាព​និង​ជាក់ស្តែង ដើម្បីយកឈ្នះលើជំងឺរាតត្បាត។

បញ្ជូនយុទ្ធជនចំនួន ២០០០ នាក់ដើម្បីជួយគាំទ្រខេត្ត Binh Duong ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត បញ្ជូនយុទ្ធជនចំនួន ២០០០ នាក់ដើម្បីជួយគាំទ្រខេត្ត Binh Duong ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត
សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
“ កញ្ចប់សុខុមាលភាពរាប់លាន” ដើម្បីគាំទ្រប្រជាជនរហូតដល់ពេលណាដែលការរីករាលដាលនៃជំងឺរាតត្បាតនៅវៀតណាមត្រូវបានគ្រប់គ្រង
កម្មវិធី“ថង់សុខុមាលភាពរាប់លាន” បាន​ប្រគល់ជូនប្រជាជនដែលជួបការលំបាកនៅសង្កាត់ Ngoc Ha (ខណ្ឌ Ba Dinh ទីក្រុង Ha Noi ) ។

មុខសញ្ញាទទួលការជួយឧបត្ថម្ភនេះ រួមមាន ប្រជាជននិងយុវជនមានស្ថានភាពលំបាកក្នុងកាលៈទេសដែលរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ -១៩ ជាពិសេសនៅក្នុង​តំបន់ដែលអនុវត្តវិធានការរក្សាគម្លាតសង្គាម​ តាម​ការណែនាំលេខ ១៦ ។

អាស្រ័យលើលក្ខខណ្ឌនៅតាមតំបន់និមួយៗ ​សម្ព័ន្ធយុវជន​នៅតាមតំបន់​ សមាគមគ្រប់ជាន់ថ្នាក់បង្កើតផែនការគាំទ្រយ៉ាងសកម្ម តាមក្រុមមុខសញ្ញា៖ ជនក្រីក្រនៅតំបន់ទីក្រុង កម្មករឯករាជ្យដែលបាត់បង់ការងារ អ្នក​មាន​ជំងឺធ្ងន់ធ្ងរ កម្មករវ័យក្មេងបាត់បង់ការងារ អ្នក​ស្រុកមានស្ថានភាពសិស្សនិស្សិត ក្មេងជំទង់និងកុមារដែលមានស្ថានភាពលំបាក។

ទន្ទឹមនោះយកចិត្តទុកដាក់លើការរួមដំណើរជាមួយយុវជនពិការនិងជំងឺធ្ងន់ធ្ងរគ្រួសារក្រីក្រនិងគ្រួសារក្រីក្រ គ្រួសារ​ជិត​ក្រីក្រ មិនមាន​ការងារ ជនជាតិភាគតិច សមាជិកនៃគ្រួសារ F0 និង F1 មានស្ថានភាពលំបាក មន្រ្តីនៃសម្ព័ន្ធយុវជន សមាគម កុមារនៃគ្រួសារមន្រ្តីនិងទាហាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋយិកាមានស្ថានភាពលំបាក។

នាពេលខាងមុខនេះ កម្មវិធីនេះនឹងផ្តោតលើការអនុវត្តនៅទីក្រុង Ho Chi Minh និងខេត្ត Binh Duong Long An Dong Nai និងតំបន់មួយចំនួនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺនេះ។

“ ថង់សុខុមាលភាពរាប់លាន” អាចមានន័យថា“ ថង់អំណោយសុខុមាលភាព” ដែលមានគ្រឿងឧបភោក បរិភោគ និងស្បៀងគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ប្រើប្រាស់ក្នុងមួយសប្តាហ៍ដែលមានតម្លៃសរុប ២៥០.០០០ ដុងឬច្រើនជាងនេះ។ ឬ“ ថង់ថ្នាំឱសសុខុមាលភាព ដែលមានថ្នាំឱសថសំខាន់ៗសម្រាប់ការបង្ការនិងប្រឆាំងនឹងជំងឺកូវីដ -១៩ ដែលមានតម្លៃសរុប ១៥០.០០០ ដុងឬច្រើនជាងនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ពេល​ណាដែលប្រទេសរបស់យើងប្រកាសពីការគ្រប់គ្រងបានការរីករាលដាល ដោយខិតខំផ្តល់“ កញ្ចប់​សុខុមាលភាព”ចំនួន ១ លានដល់មុខសញ្ញាដែលបានរៀបរាប់ខាងលើ។ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់នឹងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននិងរណសិរ្សមាតុភូមិតំបន់ ដើម្បីប្រគល់“ ថង់សុខុមាលភាព” និង“ ថង់ឱសថថ្នាំសុខុមាលភាព” ដើម្បីធានាថា ប្រគល់​ដល់មុខសញ្ញាប្រកបដោយត្រឹមត្រូវ​និង​មិនជាន់គ្នា។

ការរួមចំណែកទាំងអស់ចំពោះកម្មវិធីនេះ សូមផ្ញើទៅ៖ មជ្ឈមណ្ឌលព័ត៌មាន ធនធានស្ម័គ្រចិត្តវៀតណាម អាស័យដ្ឋាន លេខ ៦២ វិធី Ba Trieu (សង្កាត់ Hang Bai ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi ); គណនី លេខ ១៩០២៦៦៣៧ ១៩៥៦៨៩ (សម្រាប់ប្រាក់វៀតណាម) និងគណនីលេខ ១៩០២៦៦៣៧ ១៩៥០៣៤ (សម្រាប់រូបិយប័ណ្ណបរទេស) ធនាគារ Techcombank ក្រោមចំណងជើង៖“ គាំទ្រថង់សុខុមាលភាព​រាប់លាន” ៕

ឌីណា

Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី