សវនកម្មរដ្ឋវៀតណាម និងអាជ្ញាធរសវនកម្មជាតិកម្ពុជាជំរុញកិច្ចសហប្រតិបត្តិកា

18:24 | 08/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ លោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាម បានជួបពិភាក្សាជាមួយលោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិកម្ពុជា។

សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា
ឃោសនាផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា ឃោសនាផ្សព្វផ្សាយលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនវៀតណាម - កម្ពុជា
លោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាម (រូបថត៖ TTXVN)
លោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាម (រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សា លោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នទាំងពីរក្នុងរយៈពេលកន្លងមក។ លោកបានសម្តែងនូវបំណងថា នាពេលខាងមុខទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសវនកម្មរដ្ឋវៀតណាម និងអាជ្ញាធរសវនកម្មជាតិកម្ពុជា នឹងកាន់តែជិតស្និទ្ធ និងជាក់ស្តែងថែមទៀតសមស្របទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា។

ជំនួសមុខអាជ្ញាធរសវនកម្មជាតិកម្ពុជា លោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់វៀតណាមនិយាយរួម និងរបស់សវនកម្មរដ្ឋវៀតណាមនិយាយដោយឡែក ដែលបានផ្ដល់ចំពោះប្រជាជនកម្ពុជានាពេលកន្លងមក ក៏ដូចជានៅក្នុងបរិបទជំងឺរាតត្បាត Covid-19 បច្ចុប្បន្ន។

ពិធីជួបពិភាក្សារវាងលោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាមនិងលោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិកម្ពុជា។ (រូបថត៖ TTXVN)
ពិធីជួបពិភាក្សារវាងលោក Tran Si Thanh អគ្គសវនកររដ្ឋវៀតណាមនិងលោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិកម្ពុជា។ (រូបថត៖ TTXVN)

ភាគីទាំងពីរបានឯកភាពជាមួយគ្នាពិនិត្យ និងវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសវនកម្មរដ្ឋវៀតណាម និងអាជ្ញាធរសវនកម្មជាតិកម្ពុជា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៨។ ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរលើកឡើងដំណោះស្រាយដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការពហុភាគីនាពេលខាងមុខនេះ ប្រកបដោយមានទំនួលខុសត្រូវ ត្រង់ ៗ និងជាក់ស្តែង។

ភាគីទាំងពីរបានឯកភាពជាមួយគ្នា ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹងវិជ្ជាជីវៈលើប្រធានបទដែលភាគីទាំងពីរមានការយកចិត្តទុកដាក់តាមរយៈទម្រង់សមស្រប; ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់សវនករនៃភាគីទាំងពីរ។ល។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសវនកម្មរដ្ឋវៀតណាម និងអាជ្ញាធរសវនកម្មជាតិកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ ២០២២ ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ