រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស

09:47 | 15/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សានិងជំរុញរាល់យន្តការផ្លាស់ប្តូរទ្វេភាគី ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាសេដ្ឋកិច្ចពាណិជ្ជ កម្ម អប់រំ - បណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការពលកម្មជាដើម ។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់ហើយ
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis  (រូបថតៈ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis (រូបថតៈ TTXVN)

នារសៀលថ្ងៃទី ១៤ ខែកក្កដា ពីវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis ដោយពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សានិងជំរុញរាល់យន្តការផ្លាស់ប្តូរទ្វេភាគី ហើយទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ - បណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការពលកម្មជាដើម។

ប្រធានាធិបតីរ៉ូម៉ានីបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយបញ្ជាក់ថា រ៉ូម៉ានីត្រៀមខ្លួនជាស្រេចដើម្បីប្រគៀកស្មារជាមួយវៀតណាមក្នុងការខិតខំប្រយុទ្ធប្រឆាំង រុញថយក្រោយជំងឺរាតត្បាត។ ប្រធានាធិបតីលោក Klaus Iohannis បានប្រកាសថា រដ្ឋាភិបាលរ៉ូម៉ានីបានសម្រេចចិត្តប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស។

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏មានតម្លៃនិងការគាំទ្រទាន់ពេលវេលាដែលប្រធានាធិបតីនិងប្រជាជនរ៉ូម៉ានី ជូនចំពោះវៀតណាមក្នុងពេលវៀតណាមកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ព្រមទាំងបានអះអាងថា ចំនួនវ៉ាក់សាំងនេះនឹងចូលរួមចំណែកជាក់ស្តែងដល់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ