Trending now

គម្រោងវិនិយោគថ្មីៗ៣ទៀតទុនវិនិយោគ៧លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជាអនុម័ត

15:58 | 21/03/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក។

ទីស្នាក់ការនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

គម្រោងវិនិយោគទាំង៣នោះរួមមាន៖

១៖ ក្រុមហ៊ុន MIL UNITED MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។

២៖ ក្រុមហ៊ុន JIN MING LI JIAN ONE CO., LTD. គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៣៖ ក្រុមហ៊ុន SUZEN (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៦កន្លែង៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ