ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ

14:51 | 24/06/2021 ហេង វុធ្ធី

នាឱកាសនោះ ភាគីទាំងពីរ បានអះអាងពីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ក្នុងការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ មិត្តភាពជាប្រពៃណី ឋិតថេរយូរអង្វែង។

ឯកឧត្តម អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និង លោកជំទាវ ប្រធាន VUFO អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និង លោកជំទាវ ប្រធាន VUFO អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ប្រទេសវៀតណាមតាមរយៈការសង្កេតមើលរបស់លោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធ ប្រទេសវៀតណាមតាមរយៈការសង្កេតមើលរបស់លោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធ
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០ នាទី ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម និងមន្ត្រីស្ថានទូត បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្ស ក្នុងឱកាសដែលឯកឧត្តមទើបទទួលមុខតំណែងនេះ និងទំនុកចិត្តពីបក្សកុម្មុយនីស្តវៀតណាម។

នាឱកាសនោះ ភាគីទាំងពីរ បានអះអាងពីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ក្នុងការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ មិត្តភាពជាប្រពៃណី ឋិតថេរយូរអង្វែង។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ដល់បក្សកុម្មុយនីស្តវៀតណាម ដែលជួយឧបត្ថម្ភជូនកម្ពុជា ក្នុងគ្រាលំបាកនូវទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក កន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានទាន់ពេលវេលា និងត្រៀមសហការប្រារព្ធខួប៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម រួមគ្នា នៅឆ្នាំ២០២២ នាពេលខាងមុខ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន