ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅថែមទៀត

12:37 | 19/06/2021

ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ នាថ្ងៃទី ១៧ មិថុនា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន)។

វៀតណាម - ចិនពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់ វៀតណាម - ចិនពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់
បង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ចិន បង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ចិន
ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅថែមទៀត
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានរដ្ឋសភាចិន (រូបថត៖ TTXVN)

នៅក្នុងការចរចានេះ ប្រធានរដ្ឋសភាទាំងពីររូបសុទ្ធតែបានអះអាងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ចិនក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ហើយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងលទ្ធផលក្នុងទំនាក់ទំនងដ៏សំខាន់​របស់បក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងរយៈពេលកន្លងទៅ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់រួមជាមួយលោកប្រធានរដ្ឋសភា Li Zhanshu ដឹកនាំបណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរអនុវត្តន៍ល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាចិន។

ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យចិនបង្កើនការនាំចូលទំនិញរបស់វៀតណាម យកចិត្តទុកដាក់ និងបន្តជួយឧបត្ថម្ភគាំទ្រ​វៀតណាម​ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងពង្រឹងការសម្របសម្រួលគ្រប់គ្រងព្រំដែនគោក ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។

ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅថែមទៀត
ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើ ឲ្យ ភាគីទាំងពីររួមគ្នាខិតខំប្រឹងប្រែង រក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមស្មារតីយល់ដឹងរួមនៅថ្នាក់ជាន់ខ្ពស់ ជាពិសេសគឺកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាសមុទ្ររវាងវៀតណាមនិងចិន និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ដោយផ្អែកលើមូលដ្ឋាន ដែលអះអាងថា បក្ស រដ្ឋសភា និងប្រជាជនចិនគោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនោះ លោកប្រធានរដ្ឋសភាចិន Li Zhanshu បានឯកភាពថា ចាំបាច់ត្រូវជំរុញជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យភាគីទាំងពីរគោរពការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រ អនុវត្តល្អនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការសម្រេចឲ្យបានក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗផងដែរ។

សូមរំលឹក​ថា ក្នុងក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិននិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង នៅទីក្រុងឆុងឈីង ប្រទេសចិន នៅថ្ងៃទី ៨ ខែមិថុនា រដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេស ចិនលោក វ៉ាងយី។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម - ចិនក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ; ឯកភាពជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ​រវាងក្រសួង សាខានិងមូលដ្ឋាននៃប្រទេសទាំងពីរ; អនុវត្តន៍កិច្ចសហប្រតិបត្តិការលើការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩; នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងការវិនិយោគតាមទិសដៅជាក់ស្តែង តម្លាភាពនិងមានតុល្យភាព; រក្សាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅលើបណ្តាវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ហើយរួមជាមួយបណ្តាប្រទេសអាស៊ានសម្រេចឲ្យបានឆាប់ៗ និងមានប្រសិទ្ធភាព នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ១៩៨២៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២