សារមន្ទីរវិចិត្រសិល្បៈវៀតណាមសម្ពោធកម្មវិធីលើស្មាតហ្វូន iMuseum

09:49 | 17/05/2021 ហេង វុធ្ធី

យុគសម័យ - កម្មវិធី iMseum VFA គឺជាកម្មវិធីពហុព័ត៌មាន (អូឌីយ៉ូ អត្ថបទ រូបភាពដែលមានគុណភាពខ្ពស់) ដែលត្រូវបានដាក់បញ្ចូលនៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ដោយប្រើស្កេនកូដ QR និងបច្ចេកវិទ្យាកំណត់ទីតាំង iBeacon ។

វិចិត្រករ​​វៀតណាមគូរ​រូប​សិល្បៈ​ប្រឆាំងជំងឺ​កូវីដ ​១៩​ វិចិត្រករ​​វៀតណាមគូរ​រូប​សិល្បៈ​ប្រឆាំងជំងឺ​កូវីដ ​១៩​
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈកម្ពុជារួមជាមួយពលរដ្ឋចុះសំអាតបរិស្ថាននៅរមណីយដ្ឋានវត្តភ្នំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈកម្ពុជារួមជាមួយពលរដ្ឋចុះសំអាតបរិស្ថាននៅរមណីយដ្ឋានវត្តភ្នំ
សារមន្ទីរវិចិត្រសិល្បៈវៀតណាមសម្ពោធកម្មវិធីលើស្មាតហ្វូន iMuseum
កម្មវិធី iMseum VFA

កម្មវិធី iMseum VFA ជួយអ្នកប្រើប្រាស់អាចទស្សនាតាមអនឡាញ ឬដោយផ្ទាល់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។

នេះគឺជាកម្មវិធីពហុព័ត៌មាន (អូឌីយ៉ូ អត្ថបទ រូបភាពដែលមានគុណភាពខ្ពស់) ដែលត្រូវបានដាក់បញ្ចូលនៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ដោយប្រើស្កេនកូដ QR និងបច្ចេកវិទ្យាកំណត់ទីតាំង iBeacon ។

លោកស្រី Tran Thi Huong នាយិការរងសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានមានប្រសាសន៍ថា៖ “ផលិតផលគឺជាស្ពានតភ្ជាប់រវាងសារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងសាធារណៈជនដែល ជួយ សាធារណជនទស្សនាតាម អនឡាញ ឬដោយផ្ទាល់នៅតាមសារមន្ទីរ។ ផលិតផលនេះងាយប្រើប្រាស់ណាស់ ពោលគឺត្រឹមតែស្កេនកូដ QR តែប៉ុណ្ណោះ“។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមសម្ពោធកម្មវិធីលើស្មាតហ្វូន iMuseum
ទិដ្ឋភាពនៃពិធីបើកសម្ពោធនេះ

កម្មវិធី iMuseum VFA គឺជាលទ្ធផលនៃគម្រោងសង្គមនីយកម្ម ដែលមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងក្រុមហ៊ុនភាគហ៊ុនផ្នែកទន់សម្រាប់ស្មាតហ្វូនវៀតណាម (VINMAS) ដែលផ្តើមចេញពីតម្រូវការកែលម្អគុណភាពនៃដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរ។

នេះក៏ជាជំហានជាក់ស្ដែងនូវគោលការណ៍របស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌កីឡានិងទេសចរណ៍ក្នុងការអនុវត្តសកម្មភាពក្រោមកម្មវិធីបម្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាល។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមសម្ពោធកម្មវិធីលើស្មាតហ្វូន iMuseum
"នេះជាកម្មវិធី ដែលមានផលប្រយោជន៍ណាស់ វាបានផ្តល់ព័ត៌មានផ្លូវការជាច្រើន ដែលអាចជឿទុកចិត្តបានផងដែរ "

លោកស្រី Cai Thai Hoang Uyen ប្រធានគ្រប់គ្រងគម្រោង Imuseum VFA បានមានប្រសាសន៍ថា “ នាបច្ចុប្បន្ននេះ យើងខ្ញុំមានគោលបំណងថា កម្មវិធីនេះមិនត្រឹមតែបានប្រើប្រាស់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមតែប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខយើងខ្ញុំមានគោលបំណងចង់សហការជាមួយសារមន្ទីជាច្រើនថែមទៀត ដើម្បីសាធារណជនទាំងក្នុងនិងក្រៅប្រទេសអាចស្វែងយល់អំពីវិចិត្រសិល្បៈ វប្បធម៌ប្រវត្តិសាស្ត្រ ក៏ដូចជា សិល្បៈរបស់វៀតណាមទៀតផង“។

ដោយគ្រាន់តែមានស្មាតហ្វូន រឺ Tablet មួយគ្រឿងដែលបានភ្ជាប់អ៊ិនធឺរណែតនិងថ្លៃសេវាកម្ម ៥ ម៉ឺនដុង នោះ អ្នកទស្សនាអាចស្វែងយល់ពីស្នាដៃឆ្នើមៗចំនួន ១០០ នៅលើប្រព័ន្ធតាំងបង្ហាញរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាមនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។

សារមន្ទីរវិចិត្រសិល្បៈវៀតណាមសម្ពោធកម្មវិធីលើស្មាតហ្វូន iMuseum
"នេះជាកម្មវិធី ដែលមានផលប្រយោជន៍ណាស់ វាបានផ្តល់ព័ត៌មានផ្លូវការជាច្រើន ដែលអាចជឿទុកចិត្តបានផងដែរ "

ក្រោយរយៈពេលជាង ២ ឆ្នាំ នៃការសិក្សាស្រាវជ្រាវ កសាងខ្លឹមសារ និងអភិវឌ្ឍន៍បច្ចេកវិទ្យានោះ iMuseum VFA ត្រូវបានគេធ្វើការសាកពិសោធន៍តាំងពីខែធ្នូឆ្នាំ ២០២០ ។ ផ្អែកលើមតិយោបល់របស់អ្នកទស្សនានិង អ្នកជំនាញនោះ កម្មវិធី iMuseum VFA បានសុក្រិតខ្លឹមសារជាបណ្ដើរៗ ហើយបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១ ។

បន្ទាប់ពីបានប្រើប្រាស់សេវាកម្មថ្មីនេះ អ្នកស្រី Khanh Linh - អ្នកទស្សនាម្នាក់មានអារម្មណ៍ពិតជាពេញចិត្តណាស់៖ "នេះជាកម្មវិធី ដែលមានផលប្រយោជន៍ណាស់ វាបានផ្តល់ព័ត៌មានផ្លូវការជាច្រើន ដែលអាចជឿទុកចិត្តបានផងដែរ " ។

iMuseum VFA ត្រូវបានគេរំពឹងថានឹងក្លាយជាឧបករណ៍ជំនួយដ៏មានអានុភាពសម្រាប់អ្នកទស្សនាក្នុងដំណើរការស្វែងយល់ សារមន្ទីរវិចិត្រសិល្បៈវៀតណាម ដោយរួមចំណែករីកសុះសាយសេចក្តីស្រឡាញ់សិល្បៈដល់សាធារណជននិងទាក់ទាញភ្ញៀវមកទស្សនាសារមន្ទីរផងដែរ៕

ហេង វុធ្ធី

doanhnghiepvn/vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន