ខេត្ត Binh Phuoc បានបើកការដ្ឋានសាងសង់ បណ្តុំសំណង់រំលឹកអនុស្សាវរីយ៍នូវដំណើរការសង្គ្រោះប្រទេសរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា

11:29 | 10/05/2021 ឌីណា

យុគសម័យ​ - នាពេលថ្មីៗ នេះ នៅកន្លែង X១៦ ក្នុងឃុំ Loc Tan ស្រុក Loc Ninh ខេត្ត Binh Phuoc ពិធីបើកការដ្ឋានសាងសង់បណ្តុំសំណង់រំសឹកអនុស្សាវរីយ៍នូវដំណើរការ សង្គ្រោះប្រទេសកម្ពុជារបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី​កម្ពុជា​ត្រូវបានធ្វើឡើង។

តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc
ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន  ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា
ខេត្ត Binh Phuoc បានបើកការដ្ឋានសាងសង់ បណ្តុំសំណង់រំលឹកអនុស្សាវរីយ៍នូវដំណើរការសង្គ្រោះប្រទេសរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា
ប្រតិភូអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ ។ ( រូបថត៖ N.N )

បណ្តុំសំណង់នេះរួមមានសំណង់ចំនួន ៤។ សំណង់ទីមួយមានទំហំ ៥ ហិកតា ក្នុងនោះមាន​ទីលានដាក់​ផ្ទាំងសិលាចារិកមួយដែល​មានរូបរាងផ្កាឈូកនិង​ឆ្លាក់អក្សរ​និងទង់ជាតិ​ប្រទេសវៀតណាមនិងកម្ពុជា។

លើសពីនេះទៀត មាន​បណ្តាសំណង់​ទាក់ទិន​នឹង​ដំណើរការប្រវត្តិសាស្ត្រ​របស់សម្តេចតេជោ ហ៊ុនសែន ​ដូចជា៖​ កន្លែងជួបជុំជាមួយកងជីវពលនៅឃុំ Loc Thanh (ស្រុក Loc Ninh) កន្លែងលាក់អាវុធ អគារវប្បធម៌របស់ Loc Thanh បណ្តាផ្លូវតភ្ជាប់និងបញ្តាញអគ្គីសនី ...

ថវិការសាងសង់សរុបរបស់គម្រោងគឺ ១៨ ពាន់លានដុង។

ខេត្ត Binh Phuoc បានបើកការដ្ឋានសាងសង់ បណ្តុំសំណង់រំលឹកអនុស្សាវរីយ៍នូវដំណើរការសង្គ្រោះប្រទេសរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា
កម្មករធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីបញ្ចប់ការសាងសង់តាមកាលវិភាគ ។ ( រូបថត៖ N.N )

លោកស្រី Tran Tue Hien ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានមានប្រសាសន៍ថា សំណង់នេះមានអត្ថន័យ​សំខាន់នៃវប្បធម៌ ​ប្រវត្តិសាស្ត្រ​និងការទូតរវាងប្រទេសទាំងពីរ។

“ នេះជាកិត្តិយសនិងមោទនភាពរបស់រដ្ឋាភិបាលនិងប្រជាជនខេត្ត Binh Phuoc។ គម្រោងនេះមានអត្ថន័យបញ្ជាក់ពីស្មារតីស្មោះត្រង់របស់វៀតណាមក្នុងការជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត​ដែលរួមចំណែក​ពង្រឹងនិងពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា។ ថែមទាំង​កសាងព្រំដែនមានសន្តិភាព​ ស្ថិរភាព​កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍ” ។ លោកស្រី Hien បានចែក​រំលែក

សំណង់នេះត្រូវបានបញ្ចប់នៅមុនថ្ងៃទី ២១ ខែមិថុនា ដែលឱកាសអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៤៤ នៃដំណើរ​សង្គ្រោះប្រទេស​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា./.

ឌីណា

Tuoi tre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង