ក្រុមហ៊ុន VIETTEL CAMBODIA PTE ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

18:10 | 07/04/2021 ឌីណា

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញគ្របដណ្តប់ទូលំទូលាយ គួរឲ្យទុកចិត្តជាងគេនៅក្នុងប្រទេស។ មិត្តហ្វូនគឺជាឈ្មោះប្រេនរបស់ក្រុមហ៊ុន Viettel (Cambodia) PTE. LTD. ដែលជាសមាជិករបស់ Viettel Group។

ប្រទេសកម្ពុជាដែលជាទីផ្សារបរទេសដំបូងរបស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel ទៅកាន់ពិភពលោក ប្រទេសកម្ពុជាដែលជាទីផ្សារបរទេសដំបូងរបស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel ទៅកាន់ពិភពលោក
Unitel - ពាណិជ្ជសញ្ញារបស់ Viettel នៅប្រទេសឡាវបន្តនាំមុខគេនៅក្នុងទីផ្សារ Unitel - ពាណិជ្ជសញ្ញារបស់ Viettel នៅប្រទេសឡាវបន្តនាំមុខគេនៅក្នុងទីផ្សារ
ក្រុមហ៊ុន VIETTEL CAMBODIA PTE ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

ឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ (រូបថត៖ freshnewsasia)

ក្រុមហ៊ុន VIETTEL CAMBODIA PTE ទួលស្គាល់ថាសង្គម គីជាមូលដ្ឋានគ្រឹះដែលក្រុមហ៊ុនអាចអភិវឌ្ឍពី​លើបាន។ អាស្រ័យហេតុនេះហើយ មិត្តហ្វូនបណ្តាក់ទុនទៅលើសង្គម ដោយធានាថាប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន មានលក្ខណៈរួមបញ្ជូល ហើយគម្រោង CSR របស់យើងផ្តល់ជំនួញដល់អ្នកដែលត្រូវការជំនួញ និងធានាថាការអភិវឌ្ឍមាននិរន្តរភាព។

គំរូពាណិជ្ជកម្មរបស់មិត្តហ្វូន រួមមានការគិតពីវិធីដែលក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍ដល់សង្គម និងជួយប្រជាជនដែលមានទុក្ខលំបាកនៅពាសពេញប្រទេស។ ទំនៀមទំលាប់នេះមានតាំងពីពេលដែលក្រុមហ៊ុនមិត្តហ្វូនឈានជើងចូលប្រទេសកម្ពុជាដំបូង ហើយឥលូវវាត្រូវបានក្រុមហ៊ុនបញ្ចូលយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់មិត្តហ្វូន។

ដូច្នេះលោក Pham Van Cuong តំណាងក្រុមហ៊ុន VIETTEL CAMBODIA PTE.LTD. ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។

លោក Pham Van Cuong កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ លោកក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង