អាជ្ញាកណ្តាលស្រ្តីវៀតណាមពីរនាក់ត្រូវបាន FIFA ជ្រើសរើសជាបេក្ខជនសម្រាប់ការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣

10:02 | 26/02/2021

យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឱ្យដឹងថា លោកស្រីអាជ្ញាកណ្តាល Bui Thi Thu Trang និងលោកស្រីជំនួយការអាជ្ញាកណ្តាល Truong Thi Le Trinh មានវត្តមានក្នុងបញ្ជីអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ៧៥០ នាក់ ត្រូវបាន FIFA ជ្រើសរើសជាបេក្ខជនសម្រាប់ការប្រកួតបាល់ទាត់នារីពិភពលោកនៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ឆ្នាំ ២០២៣។

លោកស្រីអាជ្ញាកណ្តាល Bui Thi Thu Trang (ឈរ​ទី៣​ រាប់​ពី​ឆ្វេង​) និងលោកស្រីជំនួយការអាជ្ញាកណ្តាល Truong Thi Le Trinh (ឈរខាងក្រៅរាប់ពីស្ដាំ) ( រូបថត៖ nhandan.com.vn)

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានឲ្យដឹងថា មានតែអាជ្ញាកណ្ដាលចំនួន ៥៦ នាក់ និងជំនួយការអាជ្ញាកណ្តាល ១០០ នាក់ត្រូវបានជ្រើសរើស។ ដើម្បីជ្រើសរើសបេក្ខជនមានសម្ថភាពសម្រាប់ការប្រកួតបាល់ទាត់នារីពិភពលោកនៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ឆ្នាំ ២០២៣ FIFA បានអំពាវនាវឱ្យសហព័ន្ធកីឡាបាល់ទាត់របស់បណ្ដាប្រទេសបង្កលក្ខណៈងាយស្រួលសម្រាប់អាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្ដាល។

FIFA សង្ឃឹមថា សហព័ន្ធកីឡាបាល់ទាត់នៃបណ្ដាប្រទេសបង្កលក្ខណៈងាយស្រួលសម្រាប់អាជ្ញាកណ្ដាលស្រ្តីអាចចូលរួមកម្មវិធីបណ្ដុះ​បណ្ដាល និងអភិវឌ្ឍន៍ជំនាញ៕

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត