ហាណូយ ដាណាំងបំផុសបុណ្យតេតដាំដើមឈើ

10:42 | 23/02/2021

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ១ដើម។

(រូបថត៖ baotainguyenmoitruong.vn)

នាព្រឹកថ្ងៃទី២១ កុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើឆ្នាំឆ្លូវត្រីស័ក២០២១ និងជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើចំនួន១ពាន់លានដើមក្នុងដំណាក់កាល២០២១-២០២៥។ ថ្លែងនៅពិធីនេះ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ការដាំដើមឈើតែងតែត្រូវបានរដ្ឋធានីហាណូយរៀបចំអនុវត្តជាប្រចាំ ដោយមានការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់។ ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងឆ្នាំ២០២១នឹងដាំដើមឈើបានជាង៣០ម៉ឺនដើម ហើយដល់ឆ្នាំ២០៣០ ពលរដ្ឋហាណូយម្នាក់ៗនឹងដាំដើមឈើ១ដើម។

នាព្រឹកថ្ងៃដដែល នៅទីក្រុងដាណាំង ក៏បានប្រារព្ធធ្វើឡើងពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ២០២១ ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត