វៀតណាមនិងអង្គការសហប្រជាជាតិ៖ អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខបន្តបញ្ជាក់ពីតួនាទីដឹកនាំរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩

09:35 | 27/01/2021

យុគសម៍យ - អាទិភាពជាបន្ទាន់គួរតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ការផ្តល់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងការធានាឱ្យទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា ហើយភារធារីស្តីទីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខបន្តបង្ហាញសាមគ្គីភាព និងភាពជាអ្នកដឹកនាំក្នុងការកសាងយុទ្ធសាស្ត្រកាន់តែទូលំទូលាយនិងរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងដំណាក់កាលបន្ទាប់ទៀតផងដែរ៕

លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ២៥ ខែមករា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដើម្បីស្តាប់របាយការណ៍អនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីបញ្ហាជំងឺរាតត្បាតសកលកូវីដ១៩ ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការគោរព និងអនុវត្តតាមបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលើកឡើងសំណើរស្តីពីយន្តការតាមដានការអនុវត្តបទឈប់បាញ់ ព្រមទាំងលើកស្ទួយតួនាទីនៃស្ថាប័នតំណាងនានា ជាពិសេសរបស់លោកអគ្គលេខាធិការ និង អង្គការនៅក្នុងតំបន់ក្នុងនាមជាអ្នកសម្រេបសម្រួលនិងដោះស្រាយជម្លោះផងដែរ ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានា គួរតែបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់ពហុភាគីនិយម ក្នុងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាកសាងប្រព័ន្ធសុខាភិបាលសកលដែលមានភាពខ្លួនទីពឹងខ្លួននិងស្ថិរភាពផងដែរ៕

អាទិភាពជាបន្ទាន់គួរតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ការផ្តល់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងការធានាឱ្យទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា។ លោកក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខបន្តបង្ហាញសាមគ្គីភាព និងភាពជាអ្នកដឹកនាំក្នុងការកសាងយុទ្ធសាស្ត្រកាន់តែទូលំទូលាយនិងរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងដំណាក់កាលបន្ទាប់ទៀតផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត