អាស៊ានលើកកំពស់តួនាទីដឹកនាំអាស៊ានរបស់វៀតណាម

16:19 | 17/01/2021

នាថ្ងៃទី ១៥ ខែមករា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គណៈកម្មាធិការនៃស្ថានបេសកកម្មប្រចាំនៅអាស៊ាន (CPR) បានបើកកិច្ចប្រជុំលើកទី ១ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ នៃប្រទេសព្រុយណេ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ប្រទេសឥណ្ឌូនេស៊ី គណៈកម្មាធិការនៃស្ថានបេសកកម្មប្រចាំនៅអាស៊ាន (CPR) បានបើកកិច្ចប្រជុំលើកទី ១ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ (រូបថត៖ VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានអបអរសាទរចំពោះប្រទេស វៀតណាមដែលទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងលើកកំពស់ការដឹកនាំនិងការខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពរបស់វៀតណាមក្នុងការដឹកនាំអាស៊ានទទួលបានគោលដៅ កសាងសហគមន៍អាស៊ាន ជាពិសេសក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត សកលកូវីដ១៩ ។

លោកអគ្គលេខាធិការ Dato Lim Jock Hoi ក៏បានសង្កត់ធ្ងន់ថាទន្ទឹមនឹងការបន្តជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាននោះ ភារកិច្ចស្នូលក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ របស់ប៊្រុយណេដារូសាឡឹម គឺដើម្បីស្តារតំបន់ឡើងវិញតាមរយៈការអនុវត្តក្របខ័ណ្ឌនៃការស្តារអាស៊ានឡើងវិញលើគ្រប់ជ្រុងជ្រោយក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលថ្នាក់ដឹកនាំអាស៊ានបានអនុម័តកាលពីឆ្នាំ ២០២០ផងដែរ ។

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត