ប្រទេសវៀតណាមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងរួមគ្នាស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ

14:19 | 13/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅព្រឹកថ្ងៃទី ១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាតាមអ៊ិនធឺរណែតក្នុងឱកាសខួបលើកទី ២០ នៃការអនុម័តសេចក្តីសម្រេច ១៣៧៣ (២០០១) ស្តីពីការទប់ស្កាត់អំពើភេរវកម្មអន្តរជាតិ។

លោកស្រី Nguyen Phuong Tra ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីថ្លែងការន៍ស្តីពីការប្រឆាំងអំពើភេរវកម្មអន្តរជាតិនៅក្នុងកិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវិដេអូ ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃការអនុម័តសេចក្តីសម្រេច ១៣៧៣ (២០០១) ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។

សម័យប្រជុំនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសទុយនីស៊ីនិងមានការចូលរួមពីរដ្ឋមន្រ្តីឥណ្ឌាអៀរឡង់កេនយ៉ាន័រវែសអង់គ្លេសអេស្តូនីនិងសាំងវ៉ាំងសង់និងហ្គ្រីណាឌីន។ អគ្គលេខាធិការរងទទួលបន្ទុកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងភេរវកម្ម (OCT) លោក Vladimir Voronkov ជំនួយការអគ្គលេខាធិការទទួលបន្ទុករដ្ឋបាលប្រឆាំងភេរវកម្មប្រតិបត្តិ (CTED) លោកស្រី Michele Coninsx និងតំណាងអង្គការក្រៅរដ្ឋាភិបាលនីហ្សេរីយ៉ាក៏បានចូលរួមផងដែរ។ ព្យាករណ៍និងរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Phuong Tra ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកស្រិក៏បានបញ្ជាក់ថាចាំបាច់ត្រូវលើកកម្ពស់វិធីសាស្រ្តគ្រប់ជ្រុងជ្រោយដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើការបង្ការនិងបញ្ចប់ជម្លោះ ព្រមទាំងលុបបំបាត់លក្ខខណ្ឌអនុគ្រោះសម្រាប់អំពើភេរវកម្ម និងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃការឃោសនាអំពើហឹង្សានិងភេរវកម្មផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត