អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច

10:19 | 14/01/2021

នាព្រឹកថ្ងៃទី១៣ មករា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ក្រុមប្រឹក្សាជនជាតិ - គណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់ និងកុមាររបស់រដ្ឋសភា បានរៀបចំសិក្ខាសាលាស្ដីពីការអនុវត្តកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចសង្គម អភិរក្សនិងពង្រីកតម្លៃប្រពៃណីនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនៅតាមបណ្ដាខេត្ត Tay Nguyen និងខេត្តជាប់មាត់សមុទ្រ ភូមិភាគកណ្ដាល។

ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ baotainguyenmoitruong.vn)

ថ្លែងនៅសិក្ខាសាលា អនុប្រធានប្រចាំការនៃរដ្ឋសភាវៀត ណាម លោកស្រី Tong Thi Phong បានលើកសំណើថា៖ “សិក្ខាសាលាចាំបាច់ត្រូវពិភាក្សាយ៉ាងហ្មត់ចត់អំពីការអភិរក្សនិងការ ពង្រីកវប្បធម៌ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយពី សិក្ខាសាលានេះ យើងនឹងមានកម្មវិធីជាក់ស្ដែងជាច្រើន សំដៅបំផុសឡើង មោទនភាពរបស់បងប្អូនជនជាតិភាគតិច ដើម្បីបន្តថែរក្សានិងពង្រីកអត្ត សញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងការការពារសន្តិសុខ។ ក្រៅពីបញ្ហាហូបចុក សម្លៀកបំពាក់ ផ្ទះ សម្បែង និងជីវភាពខាងសម្ភារៈនោះ គឺត្រូវតែយកចិត្តទុកដាក់ដល់វប្បធម៌ ផងដែរ។ វប្បធម៌ Tay Nguyen ខុសពីតំបន់ផ្សេងៗទៀត ដោយសារវាផ្សា ភ្ជាប់នឹងសន្តិសុខ នឹងជីវភាពរស់នៅរបស់ប្រជាជន ហេតុដូច្នេះចាំបាច់ត្រូវ ការពារសន្តិសុខឲ្យបានល្អបំផុត”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត