កិច្ចព្រមព្រៀង EVFTA - កម្លាំងដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មអាល្លឺម៉ង់ - វៀតណាម

14:19 | 13/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់ (BMWI) បានចុះផ្សាយព័ត៌មានអំពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាល្លឺម៉ង់ដែលបានប្រព្រឹត្តទៅនៅថ្ងៃដដែលតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី BMWI លោក Peter Altmaier និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។

កិច្ចព្រមព្រៀង EVFTA - កម្លាំងដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មអាល្លឺម៉ង់ - វៀតណាម

នៅថ្ងៃទី ១២ ខែមករា គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់ (BMWI) បានចុះផ្សាយព័ត៌មានអំពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាល្លឺម៉ង់ដែលបានប្រព្រឹត្តទៅនៅថ្ងៃដដែលតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី BMWI លោក Peter Altmaier និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។

អត្ថបទដកស្រង់សម្តីលោករដ្ឋមន្ត្រី Peter Altmaier ដោយអះអាងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ចូលជាធរមានចាប់ពីខែសីហាឆ្នាំ ២០២០ បានបង្កើតកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យោងតាម ​​BMWI បានឲ្យដឹងថា ចំណាប់អារម្មណ៍ពិសេសរបស់សហគ្រាសអាឡឺម៉ង់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ត្រូវបានឆ្លុះបញ្ចាំងដោយអ្នកចូលរួមនៃកិច្ចប្រជុំនេះ រួមមានមេដឹកនាំសមាគមនិងធុរកិច្ចជាច្រើន។ នាថ្ងៃដដែលនោះគេហទំព័រព័ត៌មានហិរញ្ញវត្ថុអាល្លឺម៉ង់ finanzen.net ក៏បានចុះផ្សាយព័ត៌មានអំពីអាឡឺម៉ង់និងវៀតណាមដែលមានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ អត្ថបទបានអះអាងថាកិច្ចព្រមព្រៀង EVFTA នឹងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុនអាឡឺម៉ង់ដែលបច្ចុប្បន្នមានជាង ៣៥០ ដែលកំពុងប្រតិបត្តិការនៅវៀតណាម៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត