ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP

22:44 | 31/01/2021

នៅថ្ងៃទី ១ ខែកុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss នឹងស្នើជាផ្លូវការដល់ សមភាគីជប៉ុននិងនូវែលសេឡង់ឱ្យចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss (រូបថត៖AFP/TTXVN)

នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី ៣០ ខែមករា បន្ទាប់ពីបានបង្ហាញម្តងហើយម្តងទៀតនូវបំណងរបស់ខ្លួនក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP ក្រោយពីរយៈពេលមួយឆ្នាំចាកចេញពីសហភាពអឺរ៉ុប (EU) ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍ថាបន្ទាប់ពីចាក ចេញពីសហភាពអឺរ៉ុប ទីក្រុងឡុងដ៍កំពុងតែបង្កើតភាពជាដៃគូថ្មីដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច យ៉ាងធំធេងដល់ប្រជាជនអង់គ្លេស។

លោកបានសង្កត់ធ្ងន់ថា“ ការចុះឈ្មោះដើម្បីក្លាយជាប្រទេសថ្មី ដំបូងគេក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការសហការជាមួយមិត្តភក្តិនិងដៃគូនៅជុំវិញពិភពលោកក្នុងលក្ខខណ្ឌល្អបំផុត ព្រមទាំង ចូលរួមចំណែកនិងគាំទ្រយ៉ាងវិជ្ជមានដល់ខឿនពាណិជ្ជកម្មសេរីសកលផងដែរ”៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត