Trending now
សហគ្រាសវៀតណាមកំពុងឆ្លៀតយកឱកាសកាន់តែខ្លាំងពីកិច្ចព្រមព្រៀង CPTPP
ការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បាននាំមកនូវកំណើននាំចេញដ៏គួរអោយចាប់អារម្មណ៍សម្រាប់វៀតណាម ដែលជាកម្លាំងចលករបើកផ្លូវសម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារថ្មី ពោរពេញដោយសក្តានុពល។
ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP
ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះសំដៅបង្កើតមូលដ្ឋានគតិយុត្តិ ដើម្បីពង្រីកបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
វៀតណាមពង្រឹងការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA
ខុទ្ទកាល័យរដ្ឋាភិបាលទើប បានចេញផ្សាយឯកសារស្តីពី មតិរបស់ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង EVFTA របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាក្នុងឆ្នាំ ២០២០។
វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចការចែករំលែកជាមួយចក្រភពអង់គ្លេសអំពីបទពិសោធន៍នៃការចូលរួមក្នុង CPTPP
តណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ក្នុងការចរចារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយចក្រភពអង់គ្លេស ខណៈពេលដែលអង់គ្លេសចង់ចូលរួមក្នុងកិច្ចព្រមព្រៀងក្នុងតំបន់ដែលមានសារៈសំខាន់នេះ។
រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់លើការគាំទ្ររបស់វៀតណាមចំពោះការដែលអង់គ្លេសចូលរួម CPTPP
នៅថ្ងៃទី ១ ខែកុម្ភៈ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Elizabeth Truss បានប្រកាសថា ប្រទេសនេះបានដាក់ពាក្យជាផ្លូវការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាតំបន់ពាណិជ្ជកម្មសេរី មានខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ១១ ស្រូបយក ១/៣ នៃ GDP សកល។
ប្រទេសអង់គ្លេសបានប្រកាសពេលវេលាផ្លូវការដើម្បីចុះឈ្មោះចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP
នៅថ្ងៃទី ១ ខែកុម្ភៈ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss នឹងស្នើជាផ្លូវការដល់ សមភាគីជប៉ុននិងនូវែលសេឡង់ឱ្យចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
វៀតណាម - កាណាដាខិតខំប្រឹងប្រែងទាញយកប្រសិទ្ធភាពពី CPTPP ក្រោយពីជំងឺរាតត្បាតកូវីដ ១៩
កាលពីថ្ងៃទី ៣ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម រៀបចំសិក្ខាសាលា“ដោះដូរពាណិជ្ជកម្មវៀតណាម - កាណាដាក្នុង CPTPP៖ ទិសដៅនិងអនុសាសន៍ ក្រោយពីជំងឺកូវីដ ១៩” ។
ប្រទេសវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ជាមួយចក្រភពអង់គ្លេស
យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថាវៀតណាមក្នុងនាមជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CPTPP មានឆន្ទៈចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការចូលរួមក្នុង CPTPP ប្រសិនបើចក្រភពអង់គ្លេសចាប់អារម្មណ៍។
វៀតណាម - កាណាដាឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត
យុគសម័យ - នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា លើកទីពីរតាមប្រព័ន្ធវីដេអូ។
CPTPP និង RCEP ជួយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចអាស៊ី
យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងជួយខឿនសេដ្ឋកិច្ចអាស៊ីជួយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចតភ្ជាប់គ្នា។
វៀតណាម - កាណាដាជំរុញកិច្ចសហប្រតិបត្តិការ និងទាញយកផលប្រយោជន៍ជាអតិបរមាពី CPTPP
យុគសម័យ - រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញនិងសហគ្រាសខ្នាតតូចរបស់កាណាដា លោកស្រី Mary Ng បានជួបគ្នាតាមអនឡាញដើម្បីជំរុញយន្តការសហប្រតិបត្តិការទ្វេភាគី។
CPTPP បើកឱកាសថ្មីសម្រាប់អាជីវកម្មវៀតណាមនិងកាណាដា
យុគសម័យ - នៅក្នុងក្របខ័ណ្ឌនៃ CPTPP ឱកាសសម្រាប់អាជីវកម្មកាណាដានៅទីផ្សារវៀតណាមបានរីករាលដាលពាសពេញវិស័យជាច្រើនចាប់ពីអាកាសចរណ៍បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍រហូតដល់ផលិតផលកសិកម្មនិងរ៉ែ។
វៀតណាមបានចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សា CPTPP
នាថ្ងៃទី ១៩ ខែមករា កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTTT) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកចំនួន១១។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមក្នុងកិច្ចប្រជុំនេះ។
CPTPP ជួយបង្កើនការប្រកួតប្រជែងលើទីផ្សារពលករអន្តរជាតិ
វៀតណាមទើបនឹងបានក្លាយទៅជាប្រទេសទី៧ដែលអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាចុងឆ្នាំនេះ វានឹង នាំមកនូវឱកាសជាច្រើនសម្រាប់វៀតណាម ប៉ុន្តែក៏ដាក់ចេញការសាកល្បងមិន តិចតួចដែរ ក្នុងនោះត្រូវនិយាយដល់វិស័យការងារ ទីផ្សារពលករនិងទំនាក់ទំនង ពលកម្ម។
ការចូលរួមកិច្ចព្រមព្រៀង CPTPP - ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាម ក្នុងការផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ
នាថ្ងៃទី ១២ ខែវិច្ឆិកា នៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សមាជិក សមាជិការរដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ ក្រោយពីពេល ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបកស្រាយឯកសារស្ដីពីការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP ទៅកាន់រដ្ឋសភានោះ សមាជិក សមាជិការរដ្ឋសភាបានទទួលស្គាល់ថា ជាប្រទេសសមាជិកមួយ ដែលបានចូលរួមការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នេះ វៀតណាមកំពុងទទួលបានឱកាសជាច្រើន ប៉ុន្តែក៏ប្រឈមមុខនឹងការសាកល្បងជាច្រើនក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។