វៀតណាម - កាណាដាខិតខំប្រឹងប្រែងទាញយកប្រសិទ្ធភាពពី CPTPP ក្រោយពីជំងឺរាតត្បាតកូវីដ ១៩

22:05 | 06/12/2020

កាលពីថ្ងៃទី ៣ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម រៀបចំសិក្ខាសាលា“ដោះដូរពាណិជ្ជកម្មវៀតណាម - កាណាដាក្នុង CPTPP៖ ទិសដៅនិងអនុសាសន៍ ក្រោយពីជំងឺកូវីដ ១៩” ។

ទិដ្ឋភាពនៃសិក្ខាសាលា“ដោះដូរពាណិជ្ជកម្មវៀតណាម - កាណាដាក្នុង CPTPP៖ ទិសដៅនិងអនុសាសន៍ ក្រោយពីជំងឺកូវីដ ១៩” (រូបថត៖ TTXVN)

សិក្ខាសាលានេះមានការចូលរួមពីប្រតិភូប្រមាណ ៧០ នាក់។ អ្នកចូលរួមបានផ្តោតលើការពិភាក្សានិងស្វែងរក“ ចម្លើយ” ចំពោះសំណួរដូចជា ធ្វើដូច្នេម៉្ដេចដើម្បីទាញយកសក្តានុពលដ៏ធំធេងនៃ CPTPP ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកកំពុងតែរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងជំងឺកូវីដ ១៩ ហើយធ្វើយ៉ាងដូចម៉្ដេចដើម្បីសហគ្រាសនៃប្រទេសទាំងពីរអាចពង្រឹងការយកយល់គ្នាទីវិញទៅមកជាដើម។ លោក Arvind Vijh ទទួលបន្ទុកការិយាល័យអន្តរជាតិ Deloitte Canada បានចាត់ទុកថា បណ្ដាសហគ្រាសកាណាដាចាំបាច់ត្រូវស្រាវជ្រាវនិងស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាមដែលជាប្រទេសមិនត្រឹមតែជាសមាជិករបស់ CPTPP ប៉ុណ្ណោះទេ ថែមទាំងបានចូលរួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយជាសមាជិករបស់អាស៊ានទៀតផង៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត