រូបថត ១០០ ផ្ទាំងស្តីពីចំណងមិត្តភាពពិសេសវៀតណាម - ឡាវ

14:04 | 02/12/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១ ខែធ្នូ នៅសារមន្ទីរហូជីមិញ (ទីក្រុងហាណូយ) ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម បានរៀបចំពិព័រណ៍រូបថត“ ទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ” ។

រូបថត ១០០ ផ្ទាំងស្តីពីចំណងមិត្តភាពពិសេសវៀតណាម - ឡាវ


ការតាំងពិព័រណ៍រូបថត ត្រូវបានបើកក្នុងឱកាសខួបលើកទី ៤៥ នៃទិវាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោកប្រធានរដ្ឋឡាវ Kaysone Phomvihane។ ការតាំងពិព័រណ៍រូបថតបើកទូលាយសម្រាប់ភ្ញៀវចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២០ ។

ចូលរួមពិធីបើករួមមាន៖ លោក Sengphat Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមទាំងតំណាងស្ថានទូតអាស៊ានប្រចាំនៅវៀតណាមផងដែរ។

ពិព័រណ៍នេះបានណែនាំដល់សាធារណៈជននូវទំនាក់ទំនងពិសេសរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវក្នុងអំឡុងពេលតស៊ូប្រយុទ្ធដើម្បីរំដោះជាតិក៏ដូចជាការស្តារនិងកសាងប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរពិព័រណ៌ក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរក្នុងការថែរក្សាទំនាក់ទំនងឥតឈប់ឈរ និងយូរអង្វែងរវាងវៀតណាមនិងឡាវ។ ការតាំងពិព័រណ៍នេះក៏ផ្តោតសំខាន់លើការណែនាំដល់អ្នកទស្សនាអំពីជីវិតនិងអាជីពបដិវត្តរបស់លោកប្រធានរដ្ឋឡាវ Kaysone Phomvihane ដែលជាសមមិត្តជិតស្និទ្ធនិងជាមិត្តដ៏អស្ចារ្យរបស់បក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន