កងទ័ពជើងអាកាសបញ្ជូននិស្សិតយោធា២២រូប ទៅបន្តការសិក្សានៅវៀតណាម

23:14 | 05/09/2020

បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចំនួន២២រូប បែងចែកជា៤ជំនាញ គឺជំនាញអាកាសយានិក (Pilot) ជំនាញបច្ចេកឧទ្ធម្ភាគចក្រ ជំនាញភស្រ្ដភា និងហិរញ្ញវត្ថុ។

កងទ័ពជើងអាកាសបញ្ជូននិស្សិតយោធា២២រូប ទៅបន្តការសិក្សានៅវៀតណាម

ការបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅវៀតណាមនេះផងដែរ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដ៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងធនធានមនុស្សឲ្យកងទ័ពជើងអាកាស មានភាពរីកចម្រើនជាលំដាប់ស្របពេល ដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចតេជា ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។

កងទ័ពជើងអាកាសបញ្ជូននិស្សិតយោធា២២រូប ទៅបន្តការសិក្សានៅវៀតណាម

លោក គីម ឡេង តំណាងនិស្សិតយោធាទាំង២២ បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គបញ្ជារងកងយោធពលខេមរភូមិន្ទ មេបញ្ជាកងទ័ពជើងអាកាស ដែលបានខិតខំប្រឹងប្រែងដឹកនាំវិស័យកងទ័ពជើងអាកាសកន្លងមក មានការរីកចម្រើនជាបន្តបន្ទាប់ និងបន្តទៅមុខឆ្ពោះទៅរកភាពរីកចម្រើនជានិរន្តន៍បន្ថែមទៀត៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ