Zhishan Foundation ឧបត្ថម្ភថវិកាជាង ២០០ លានដុងដើម្បីជួយដល់សិស្សនៅខេត្តភាគកណ្តាលចំនួន ៥ ដោយគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

15:44 | 20/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា អង្គការ Zhishan Foundation បានអនុម័តិមលើគម្រោង “បង្កើតមិត្តជាមួយសៀវភៅ” ដែលបានឧបត្ថម្មថវិកាចំនួន ២១០ លានដុងដើម្បីជួយដល់សិស្សចំនួន ១.០១៦ នាក់នៅខេត្តចំនួន ៥ រួមមាន៖ Thua Thien Hue, Quang Tri, Quang Binh, Ha Tinh និង Nghe An ដើម្បីឱ្យមានភាពសប្បាយរីករាយបន្ថែមទៀតក្នុងការទៅសាលារៀន បន្ទាប់ពីលែងមានជំងឺរាតត្បាតតែម្ដង។

Zhishan Foundation ឧបត្ថម្ភថវិកាជាង ២០០ លានដុងដើម្បីជួយដល់សិស្សនៅខេត្តភាគកណ្តាលចំនួន ៥ ដោយគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

ជំងឺរាតត្បាតសកល COVID-19 បានបន្តរីករាលដាលពាសពេញសកលលោក ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់ផ្នែកនៃជីវភាព សេដ្ឋកិច្ច-សង្គមរបស់បណ្ដាប្រទេស រួមទាំងប្រទេសវៀតណាមផងដែរ។ ដើម្បីលើកទឹកចិត្ត ចែករំលែកនិងជួយដល់ក្រុមគ្រួសារនិងសិស្សដែលជួបការលំបាកក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះដើម្បីជំនះរាល់ការលំបាកដោយជំងឺរាតត្បាត អង្គការ Zhishan Foundation បានរៀបចំការប្រគល់អំណោយដល់សិស្សដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះនៅខេត្ត Thua Thien Hue, Quang Tri, Quang Binh, Ha Tinh និង Nghe An ។

គម្រោង “បង្កើតមិត្តជាមួយសៀវភៅ”របស់ Zhishan Foundation បានជួយគាំទ្រដល់សិស្សដែលជួបការលំបាកចំនួន ១.០១៦ នាក់នៅក្នុងខេត្តចំនួន ៥។

គម្រោង “បង្កើតមិត្តជាមួយសៀវភៅ”របស់ Zhishan Foundation បានជួយគាំទ្រដល់សិស្សដែលជួបការលំបាកចំនួន ១.០១៦ នាក់នៃសាលាចំនួន ៤២ នៅក្នុងខេត្តភាគកណ្ដាលចំនួន ៥ ដែលក្នុងនោះ ខេត្ត Thua Thien Hue មានសាលារៀនចំនួន ៨ ខេត្ត​ Quang Tri មានសាលារៀនចំនួន ៨ ខេត្ត Quang Binh មានសាលារៀនចំនួន ៨ ខេត្ត Ha Tinh មានសាលារៀនចំនួន ៨ ខេត្ត Nghe An មានសាលារៀនចំនួន ១០។

សិស្សចំនួន ១០១៦ នាក់នៃសាលាបឋមចំនួន ៤២ ទទួលបានអត្ថប្រយោជន៍ពីគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

ដើម្បីជំនះនូវផលវិបាកនៃជំងឺ COVID-19 អង្គការ Zhishan Foundation បានមានសកម្មភាពយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាជាច្រើនដើម្បីរួមគ្នាជាមួយប្រជាជនដើម្បីជំនះការលំបាក។ នាពេលកន្លងមក អង្គការ Zhishan បានជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន ៧០០ គ្រួសារនៅខេត្ត Thua Thien Hue, Quang Binh, Quang Tri, Ha Tinh និង Nghe An ។ អំណោយសរុបរួមមានសំភារៈចាំបាច់ដូចជា៖ មី អង្ករ ប្រេងឆា ដោយចំណាយថវិការហូតមកដល់ ២៥០ លានដុង។

Zhisha Foudation បានប្រគល់អំណោយចំនួន ១០០ ដល់ ១០០ ក្រុមគ្រួសារនៅខេត្ត Quang Binh ។

Zhisha ក៏បានផ្តល់ឧបត្ថម្ភថវិការចំនួន ២០០ លានដុងដើម្បីជួយដល់សិស្សចំនួន ១.៧៦៥ នាក់នៃសាលាមត្តេយ្យចំនួន ៧ គឺ Mo O, Huong Hiep, Ba Nang, Dakrong 1, Dakrong 2, Huc Nghi និង Ta Long ស្រុក Dakrong ខេត្ត Quang Tri

សិស្សម្នាក់ៗនៃគម្រោងមត្តេយ្យទទួលបានអំណោយគឺអង្ករចំនួន ៥ គីឡូក្រាមនិងទឹកដោះគោ។

យោងតាម “គំរោងមត្តេយ្យ” សិស្សម្នាក់ៗទទួលបានអំណោយគឺអង្ករចំនួន ៥ គីឡូក្រាមនិងទឹកដោះគោ។ ក្រៅពីនេះ មន្រ្តីនៃអង្គការ Zhishan Foundation ក៏បានរៀបចំផែនការដើម្បីផ្ដល់អាហារបំប៉នដល់ចៅៗចំនួន ១,៧៦៥ នាក់ផងដែរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ